បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ភាសាសញ្ញាខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
សៀវភៅភាសាខ្មែរ (២០០០-២០២៥)
ចេញពីគណនី
ចូលគណនី
បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ថ្ងៃនេះ

ថ្ងៃ​ច័ន្ទ ទី​១ ខែ​កញ្ញា

យើង​នឹង​ឃើញ​ពន្លឺ​ភ្លឺ​មក​លើ​យើង ដូច​ជា​ពន្លឺ​ថ្ងៃ​រះ។—លូក. ១:៧៨

ព្រះ​បាន​ឲ្យ​លោក​យេស៊ូ​មាន​ឫទ្ធានុភាព​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​របស់​មនុស្សជាតិ។ ពេល​លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ លោក​បាន​បង្ហាញ​ថា​លោក​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ដែល​យើង​មិន​អាច​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង។ ជា​ឧទាហរណ៍ លោក​មាន​ឫទ្ធានុភាព​ដើម្បី​រំដោះ​យើង​ឲ្យ​រួច​ពី​ភាព​ខុស​ឆ្គង​ដែល​យើង​បាន​ទទួល ដែល​ជា​ដើម​ហេតុ​នៃ​បញ្ហា​របស់​យើង ហើយ​ពី​លទ្ធផល​នៃ​ភាព​ខុស​ឆ្គង​នោះ​ដែល​រួម​មាន​ជំងឺ​និង​សេចក្ដី​ស្លាប់។ (​ម៉ាថ. ៩:១​-​៦; រ៉ូម ៥:១២, ១៨, ១៩​) អព្ភូតហេតុ​របស់​លោក​បង្ហាញ​ថា​លោក​អាច​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​ពី​ជំងឺ​«​គ្រប់​ប្រភេទ​»​ ហើយ​ថែម​ទាំង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ (​ម៉ាថ. ៤:២៣; យ៉ូន. ១១:៤៣, ៤៤​) លោក​ក៏​មាន​ឫទ្ធានុភាព​ដើម្បី​គ្រប់​គ្រង​ខ្យល់​ព្យុះ​ដ៏​ខ្លាំង ហើយ​រំដោះ​មនុស្ស​ឲ្យ​រួច​ពី​ឥទ្ធិពល​នៃ​ពួក​វិញ្ញាណ​អាក្រក់។ (​ម៉ាក. ៤:៣៧​-​៣៩; លូក. ៨:២​) ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឫទ្ធានុភាព​បែប​នេះ​ដល់​បុត្រ​របស់​លោក គឺ​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ណាស់! យើង​អាច​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា​ពរ​នៅ​ថ្ងៃ​អនាគត​ក្រោម​រាជាណាចក្រ​ព្រះ​នឹង​ក្លាយ​ជា​ការ​ពិត។ អព្ភូតហេតុ​ដែល​លោក​យេស៊ូ​បាន​ធ្វើ​កាល​ដែល​នៅ​ផែន​ដី បង្រៀន​យើង​អំពី​អ្វី​ដែល​លោក​នឹង​ធ្វើ​នៅ​ទូទាំង​ផែនដី​ក្នុង​នាម​ជា​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ។ w​២៣.០៤ ទំ.៣​-​៤ វ.៥​-​៧

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​អង្គារ ទី​២ ខែ​កញ្ញា

ឫទ្ធានុភាព​របស់​លោក​ស្ទង់​មើល​អ្វី​ៗ​ទាំង​អស់ សូម្បី​តែ​សេចក្ដី​ជ្រាល​ជ្រៅ​របស់​ព្រះ។—១កូ. ២:១០

បើ​អ្នក​នៅ​ក្រុម​ជំនុំ​ធំ ហើយ​លើក​ដៃ តែ​មាន​អារម្មណ៍​ថា​អ្នក​ដឹក​នាំ​មើល​រំលង​អ្នក​ជា​រឿយ​ៗ អ្នក​ប្រហែល​ជា​ចង់​ឈប់​ព្យាយាម​ឆ្លើយ។ ប៉ុន្តែ សូម​កុំ​ឈប់​ព្យាយាម​ឡើយ។ សូម​រៀប​ចំ​ចម្លើយ​ច្រើន​សម្រាប់​រាល់​កិច្ច​ប្រជុំ។ យ៉ាង​នេះ បើ​អ្នក​មិន​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ឆ្លើយ​នៅ​ដើម​ដំបូង​ក្នុង​ការ​សិក្សា​ទេ អ្នក​នឹង​នៅ​តែ​មាន​ឱកាស​ឆ្លើយ​នៅ​ពេល​ក្រោយ​មក​ទៀត​ក្នុង​អំឡុង​កិច្ច​ប្រជុំ​នោះ។ ពេល​រៀប​ចំ​ទស្សនាវដ្ដី​ប៉ម​យាម​សម្រាប់​សិក្សា សូម​គិត​អំពី​របៀប​ដែល​វគ្គ​នីមួយ​ៗ​ជាប់​ទាក់​ទង​នឹង​បទ​គម្ពីរ​ជា​មូលដ្ឋាន​នៃ​អត្ថបទ​នោះ។ បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​ទំនង​ជា​រក​ឃើញ​ចម្លើយ​ល្អ​ដើម្បី​ទុក​ឆ្លើយ​ក្នុង​អំឡុង​ការ​សិក្សា​នោះ។ បន្ថែម​ទៅ​ទៀត អ្នក​អាច​រៀប​ចំ​ចម្លើយ​នៅ​វគ្គ​ដែល​ពិគ្រោះ​សេចក្ដី​បង្រៀន​ជ្រាល​ជ្រៅ​ជាង​ពី​គម្ពីរ​ដែល​ពិបាក​ពន្យល់​ជាង។ ហេតុ​អ្វី? ពីព្រោះ​ប្រហែល​ជា​មិន​សូវ​មាន​អ្នក​លើក​ដៃ​ឆ្លើយ​វគ្គ​បែប​នោះ​ទេ។ ចុះ​បើ​ក្រោយ​ពី​កិច្ច​ប្រជុំ​ច្រើន​ដង អ្នក​ឃើញ​ថា​អ្នក​នៅ​តែ​មិន​មាន​ឱកាស​ឆ្លើយ? សូម​ប្រាប់​អ្នក​ដឹក​នាំ​មុន​កិច្ច​ប្រជុំ​អំពី​សំណួរ​ណា​ដែល​អ្នក​ចង់​ឆ្លើយ។ w​២៣.០៤ ទំ.២១​-​២២ វ.៩​-​១០

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​ពុធ ទី​៣ ខែ​កញ្ញា

យ៉ូសែប . . . យក​ប្រពន្ធ​ទៅ​ផ្ទះ​របស់​គាត់ ដូច​ដែល​ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​បង្គាប់។—ម៉ាថ. ១:២៤

យ៉ូសែប​ឆាប់​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ហើយ​នោះ​បាន​ជួយ​គាត់​ឲ្យ​ទៅ​ជា​ប្ដី​ដ៏​ល្អ​ប្រសើរ​ជាង។ យ៉ាង​ហោច​ណាស់​អស់​បី​ដង គាត់​បាន​ទទួល​ការ​ណែនាំ​ពី​ព្រះ​ចំពោះ​ក្រុម​គ្រួសារ​របស់​គាត់។ រាល់​ដង គាត់​ឆាប់​ធ្វើ​តាម​ការ​ណែនាំ​នោះ ទោះ​ជា​នៅ​ពេល​ពិបាក​ចំពោះ​គាត់​ក្ដី។ (​ម៉ាថ. ១:២០; ២:១៣​-​១៥, ១៩​-​២១​) ដោយ​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ យ៉ូសែប​បាន​ការ​ពារ​ម៉ារៀ ព្រម​ទាំង​គាំទ្រ​និង​ផ្គត់​ផ្គង់​នាង។ សូម​ស្រមៃ​គិត​ថា​ការ​ប្រព្រឹត្ត​របស់​យ៉ូសែប​ច្បាស់​ជា​បាន​ទាញ​ចិត្ត​ម៉ារៀ​ឲ្យ​កាន់​តែ​ស្រឡាញ់​និង​គោរព​គាត់​យ៉ាង​ណា​ទៅ! ប្ដី​ទាំង​ឡាយ អ្នក​អាច​យក​តម្រាប់​យ៉ូសែប​ដោយ​ស្វែង​រក​យោបល់​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​អំពី​របៀប​ថែ​រក្សា​ក្រុម​គ្រួសារ។ ពេល​អ្នក​ធ្វើ​តាម​យោបល់​នេះ ទោះ​ជា​នោះ​មាន​ន័យ​ថា​អ្នក​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ក្ដី អ្នក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ប្រពន្ធ ហើយ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក។ បង​ស្រី​ម្នាក់​នៅ​កោះ​វ៉ានូទូ​ដែល​បាន​រៀប​ការ​ជាង​២០​ឆ្នាំ និយាយ​ថា​៖ ​«​ពេល​ប្ដី​ខ្ញុំ​ស្វែង​រក​និង​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ខ្ញុំ​កាន់​តែ​គោរព​គាត់។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មាន​សុវត្ថិភាព ហើយ​ខ្ញុំ​មាន​ទំនុក​ចិត្ត​លើ​ការ​សម្រេច​ចិត្ត​របស់​គាត់​»។ w​២៣.០៥ ទំ.២១ វ.៥

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ភាសាសញ្ញាខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក