បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ភាសាសញ្ញាខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
សៀវភៅភាសាខ្មែរ (២០០០-២០២៥)
ចេញពីគណនី
ចូលគណនី
បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ថ្ងៃនេះ

ថ្ងៃ​អង្គារ ទី​២ ខែ​កញ្ញា

ឫទ្ធានុភាព​របស់​លោក​ស្ទង់​មើល​អ្វី​ៗ​ទាំង​អស់ សូម្បី​តែ​សេចក្ដី​ជ្រាល​ជ្រៅ​របស់​ព្រះ។—១កូ. ២:១០

បើ​អ្នក​នៅ​ក្រុម​ជំនុំ​ធំ ហើយ​លើក​ដៃ តែ​មាន​អារម្មណ៍​ថា​អ្នក​ដឹក​នាំ​មើល​រំលង​អ្នក​ជា​រឿយ​ៗ អ្នក​ប្រហែល​ជា​ចង់​ឈប់​ព្យាយាម​ឆ្លើយ។ ប៉ុន្តែ សូម​កុំ​ឈប់​ព្យាយាម​ឡើយ។ សូម​រៀប​ចំ​ចម្លើយ​ច្រើន​សម្រាប់​រាល់​កិច្ច​ប្រជុំ។ យ៉ាង​នេះ បើ​អ្នក​មិន​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ឆ្លើយ​នៅ​ដើម​ដំបូង​ក្នុង​ការ​សិក្សា​ទេ អ្នក​នឹង​នៅ​តែ​មាន​ឱកាស​ឆ្លើយ​នៅ​ពេល​ក្រោយ​មក​ទៀត​ក្នុង​អំឡុង​កិច្ច​ប្រជុំ​នោះ។ ពេល​រៀប​ចំ​ទស្សនាវដ្ដី​ប៉ម​យាម​សម្រាប់​សិក្សា សូម​គិត​អំពី​របៀប​ដែល​វគ្គ​នីមួយ​ៗ​ជាប់​ទាក់​ទង​នឹង​បទ​គម្ពីរ​ជា​មូលដ្ឋាន​នៃ​អត្ថបទ​នោះ។ បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​ទំនង​ជា​រក​ឃើញ​ចម្លើយ​ល្អ​ដើម្បី​ទុក​ឆ្លើយ​ក្នុង​អំឡុង​ការ​សិក្សា​នោះ។ បន្ថែម​ទៅ​ទៀត អ្នក​អាច​រៀប​ចំ​ចម្លើយ​នៅ​វគ្គ​ដែល​ពិគ្រោះ​សេចក្ដី​បង្រៀន​ជ្រាល​ជ្រៅ​ជាង​ពី​គម្ពីរ​ដែល​ពិបាក​ពន្យល់​ជាង។ ហេតុ​អ្វី? ពីព្រោះ​ប្រហែល​ជា​មិន​សូវ​មាន​អ្នក​លើក​ដៃ​ឆ្លើយ​វគ្គ​បែប​នោះ​ទេ។ ចុះ​បើ​ក្រោយ​ពី​កិច្ច​ប្រជុំ​ច្រើន​ដង អ្នក​ឃើញ​ថា​អ្នក​នៅ​តែ​មិន​មាន​ឱកាស​ឆ្លើយ? សូម​ប្រាប់​អ្នក​ដឹក​នាំ​មុន​កិច្ច​ប្រជុំ​អំពី​សំណួរ​ណា​ដែល​អ្នក​ចង់​ឆ្លើយ។ w​២៣.០៤ ទំ.២១​-​២២ វ.៩​-​១០

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​ពុធ ទី​៣ ខែ​កញ្ញា

យ៉ូសែប . . . យក​ប្រពន្ធ​ទៅ​ផ្ទះ​របស់​គាត់ ដូច​ដែល​ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​បង្គាប់។—ម៉ាថ. ១:២៤

យ៉ូសែប​ឆាប់​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ហើយ​នោះ​បាន​ជួយ​គាត់​ឲ្យ​ទៅ​ជា​ប្ដី​ដ៏​ល្អ​ប្រសើរ​ជាង។ យ៉ាង​ហោច​ណាស់​អស់​បី​ដង គាត់​បាន​ទទួល​ការ​ណែនាំ​ពី​ព្រះ​ចំពោះ​ក្រុម​គ្រួសារ​របស់​គាត់។ រាល់​ដង គាត់​ឆាប់​ធ្វើ​តាម​ការ​ណែនាំ​នោះ ទោះ​ជា​នៅ​ពេល​ពិបាក​ចំពោះ​គាត់​ក្ដី។ (​ម៉ាថ. ១:២០; ២:១៣​-​១៥, ១៩​-​២១​) ដោយ​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ យ៉ូសែប​បាន​ការ​ពារ​ម៉ារៀ ព្រម​ទាំង​គាំទ្រ​និង​ផ្គត់​ផ្គង់​នាង។ សូម​ស្រមៃ​គិត​ថា​ការ​ប្រព្រឹត្ត​របស់​យ៉ូសែប​ច្បាស់​ជា​បាន​ទាញ​ចិត្ត​ម៉ារៀ​ឲ្យ​កាន់​តែ​ស្រឡាញ់​និង​គោរព​គាត់​យ៉ាង​ណា​ទៅ! ប្ដី​ទាំង​ឡាយ អ្នក​អាច​យក​តម្រាប់​យ៉ូសែប​ដោយ​ស្វែង​រក​យោបល់​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​អំពី​របៀប​ថែ​រក្សា​ក្រុម​គ្រួសារ។ ពេល​អ្នក​ធ្វើ​តាម​យោបល់​នេះ ទោះ​ជា​នោះ​មាន​ន័យ​ថា​អ្នក​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ក្ដី អ្នក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ប្រពន្ធ ហើយ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក។ បង​ស្រី​ម្នាក់​នៅ​កោះ​វ៉ានូទូ​ដែល​បាន​រៀប​ការ​ជាង​២០​ឆ្នាំ និយាយ​ថា​៖ ​«​ពេល​ប្ដី​ខ្ញុំ​ស្វែង​រក​និង​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ខ្ញុំ​កាន់​តែ​គោរព​គាត់។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មាន​សុវត្ថិភាព ហើយ​ខ្ញុំ​មាន​ទំនុក​ចិត្ត​លើ​ការ​សម្រេច​ចិត្ត​របស់​គាត់​»។ w​២៣.០៥ ទំ.២១ វ.៥

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​កញ្ញា

នៅ​ទី​នោះ​នឹង​មាន​ផ្លូវ​ធំ​មួយ គឺ​ជា​ផ្លូវ​ដែល​គេ​ហៅ​ថា​ផ្លូវ​បរិសុទ្ធ។—អេ. ៣៥:៨

ជនជាតិ​យូដា​ដែល​ត្រឡប់​ពី​បាប៊ីឡូន​វិញ ត្រូវ​ទៅ​ជា​«​ប្រជា​ជាតិ​បរិសុទ្ធ​»​ចំពោះ​ព្រះ​របស់​ពួក​គេ។ (​បច. ៧:៦​) ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា​ពួក​គេ​គ្មាន​អ្វី​ត្រូវ​កែ​ប្រែ​ដើម្បី​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ឡើយ។ តាម​មើល​ទៅ ជនជាតិ​យូដា​ភាគ​ច្រើន​ដែល​បាន​កើត​នៅ​បាប៊ីឡូន បាន​ស៊ាំ​នឹង​ការ​គិត​គូរ​និង​ខ្នាត​តម្រា​របស់​ជន​ជាតិ​បាប៊ីឡូន។ ច្រើន​ទសវត្សរ៍​ក្រោយ​ពី​ជនជាតិ​យូដា​ដំបូង​គេ​បាន​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រាអែល​វិញ អភិបាល​នេហេមា​បាន​ហួស​ចិត្ត ពេល​ឃើញ​ថា​កូន​ក្មេង​ដែល​កើត​នៅ​ស្រុក​អ៊ីស្រាអែល​មិន​ទាំង​បាន​រៀន​ភាសា​របស់​ជនជាតិ​យូដា​ឡើយ។ (​បច. ៦:៦, ៧; នេហ. ១៣:២៣, ២៤​) តើ​កូន​ក្មេង​ទាំង​នោះ​អាច​រៀន​ឲ្យ​ស្រឡាញ់​និង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច​បាន បើ​ពួក​គេ​មិន​អាច​យល់​ភាសា​ហេប្រឺ ជា​ភាសា​សំខាន់​ចម្បង​ដែល​បណ្ដាំ​របស់​ព្រះ​បាន​ត្រូវ​សរសេរ? (​អែស. ១០:៣, ៤៤​) ដូច្នេះ ជនជាតិ​យូដា​ទាំង​នោះ​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ ប៉ុន្តែ​គឺ​ស្រួល​ជាង​ឲ្យ​ពួក​គេ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ​នៅ​ស្រុក​អ៊ីស្រាអែល ជា​កន្លែង​ដែល​ការ​គោរព​ប្រណិប័តន៍​ពិត​បាន​ត្រូវ​ស្ដារ​ឡើង​វិញ​បន្តិច​ម្ដង​ៗ។—នេហ. ៨:៨, ៩ w​២៣.០៥ ទំ.១៥ វ.៦​-​៧

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ភាសាសញ្ញាខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក