បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ថែស្សាឡូនិចទី២ ១
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

ថែស្សាឡូនិចទី២ ១:១

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៤

ថែស្សាឡូនិចទី២ ១:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៣៣

    ប៉មយាម,

    ១/២/២០០៥, ទំ.  ២៧

ថែស្សាឡូនិចទី២ ១:៧

កំណត់សម្គាល់

  • *

    ឬ​«នឹង​ត្រូវ​សម្ដែង»

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/២/២០០៥, ទំ.  ២៧

ថែស្សាឡូនិចទី២ ១:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៣៣

    ប៉មយាម (សិក្សា),

    ៩/២០១៩, ទំ.  ១២

    ប៉មយាម,

    ១/២/២០០៥, ទំ.  ២៧

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (nwt)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
ថែស្សាឡូនិចទី២ ១:១-១២

ថែស្សាឡូនិចទី២

១ ពីខ្ញុំ ប៉ូល ស៊ីលវេនុស និង​ធីម៉ូថេ ជូន​ចំពោះ​ក្រុម​ជំនុំ​នៅ​ក្រុង​ថែស្សាឡូនិច​ដែល​រួប​រួម​ជា​មួយ​នឹង​ព្រះ​ដែល​ជា​បិតា​របស់​យើង ព្រម​ទាំង​ជា​មួយ​នឹង​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត៖*

២ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ​ដែល​ជា​បិតា និង​ពី​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។

៣ បង​ប្អូន​អើយ យើង​ត្រូវ​អរគុណ​ព្រះ​ជា​និច្ច​ដោយ​សារ​អ្នក​រាល់​គ្នា។ យើង​ធ្វើដូច្នោះ​គឺ​ត្រឹម​ត្រូវ ពីព្រោះ​ជំនឿ​របស់​អ្នក​រាល់​គ្នា​កំពុង​ចម្រើន​កាន់​តែ​ច្រើនឡើង ហើយ​អ្នក​ទាំង​អស់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ខ្លាំង​ឡើង។ ៤ ហេតុ​នេះ យើង​មាន​មោទនភាព​ចំពោះ​អ្នក​រាល់​គ្នា​ក្នុង​ចំណោម​ក្រុម​ជំនុំ​ទាំង​ឡាយ​របស់​ព្រះ ដោយ​សារ​ការ​ស៊ូ​ទ្រាំ​និង​ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ចំពោះ​មុខ​ការ​បៀតបៀន​និង​ទុក្ខវេទនា​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​កំពុង​ឆ្លង​កាត់។ ៥ នេះ​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​ព្រះ​វិនិច្ឆ័យ​ដោយ​សុចរិត​យុត្ដិធម៌ ហើយ​ដោយ​សារ​ការ​នោះ អ្នក​រាល់​គ្នា​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​អ្នក​ដែល​សម​នឹង​ទទួល​រាជាណាចក្រ​នៃ​ព្រះ ជា​ហេតុ​ដែល​អ្នក​រាល់​គ្នា​កំពុង​រង​ទុក្ខ។

៦ ព្រោះ​ពិត​ជា​ការ​សុចរិត​ដែល​ព្រះ​សង​ទុក្ខវេទនា​ដល់​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ទុក្ខវេទនា ៧ ប៉ុន្តែ​ចំណែក​អ្នក​រាល់​គ្នា​ដែល​រង​ទុក្ខវេទនា លោក​នឹង​ធ្វើ​ឲ្យ​ធូរ​ស្បើយ​ជា​មួយ​នឹង​យើង ពេល​ដែល​លោក​ម្ចាស់​យេស៊ូ​លេច​មក* ពី​ស្ថាន​សួគ៌​ជា​មួយ​នឹង​បណ្ដា​ទេវតា​ខ្លាំងក្លា​របស់​លោក ៨ ក្នុង​អណ្ដាត​ភ្លើង ពេល​ដែល​លោក​សង​សឹក​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ និង​ពួក​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង។ ៩ អ្នក​ទាំង​នោះ​នឹង​ត្រូវ​កាត់​ទោស​ឲ្យ​ទទួល​សេចក្ដី​ហិន​វិនាស​ជា​រៀង​រហូត ហើយ​បាត់​ពី​មុខ​លោក​ម្ចាស់​និង​ឫទ្ធានុភាព​ដ៏​រុងរឿង​របស់​លោក ១០ នៅ​ពេល​ដែល​លោក​មក​ដើម្បី​ទទួល​សិរី​រុងរឿង​ជា​មួយ​នឹង​ពួក​អ្នក​បរិសុទ្ធ​របស់​លោក ហើយ​ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បាន​បង្ហាញ​ជំនឿ​កោត​ស្ងើច​លោក​នៅ​ថ្ងៃ​នោះ ពីព្រោះ​អ្នក​រាល់​គ្នា​បាន​ជឿ​សក្ខីភាព​របស់​យើង។

១១ ហេតុ​នោះ យើង​តែង​តែ​អធិដ្ឋាន​ឲ្យ​អ្នក​រាល់​គ្នា ដោយ​សូម​ឲ្យ​ព្រះ​របស់​យើង​ចាត់​ទុក​ថា អ្នក​រាល់​គ្នា​គឺ​សម​នឹង​ការ​ដែល​លោក​ហៅ ហើយ​សូម​ឲ្យ​លោក​បំពេញ​ការ​ល្អ​ទាំង​អស់​ដែល​លោក​ពេញ​ចិត្ត ដោយ​ឫទ្ធានុភាព​របស់​លោក ព្រម​ទាំង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ជោគជ័យ​ក្នុង​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដោយ​ជំនឿ ១២ ដើម្បី​ឲ្យ​នាម​របស់​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង​ទទួល​ការ​លើក​តម្កើង​តាម​រយៈ​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​សិរី​រុងរឿង​ដោយ​រួប​រួម​ជា​មួយ​នឹង​លោក ស្រប​តាម​គុណ​ដ៏​វិសេស​លើស​លប់​នៃ​ព្រះ​របស់​យើង​និង​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក