-
ដំណើរចាកចេញ ៤:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ ក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «ពេលអ្នកទៅដល់ស្រុកអេហ្ស៊ីបហើយ អ្នកត្រូវធ្វើការអស្ចារ្យនៅមុខផារ៉ូ គឺជាការអស្ចារ្យទាំងប៉ុន្មានដែលខ្ញុំផ្ដល់ឫទ្ធានុភាពឲ្យអ្នកធ្វើ។+ ប៉ុន្តែ ខ្ញុំនឹងឲ្យគាត់មានចិត្តរឹងទទឹង+ ហើយគាត់នឹងមិនអនុញ្ញាតឲ្យរាស្ត្រខ្ញុំចេញពីស្រុកនោះទេ។+
-
-
ដំណើរចាកចេញ ៧:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ទោះជាយ៉ាងនោះក្ដី ផារ៉ូនៅតែមានចិត្តរឹងរូស+ ហើយមិនព្រមស្ដាប់ម៉ូសេនិងអេរ៉ុនទេ ដូចដែលព្រះយេហូវ៉ាបានមានប្រសាសន៍មែន។
-
-
ដំណើរចាកចេញ ៨:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ប៉ុន្តែ ពេលផារ៉ូឃើញថាសេចក្ដីវេទនានោះលែងមានទៀត នោះគាត់នៅតែមានចិត្តរឹងរូស+ដដែល ហើយមិនព្រមស្ដាប់ម៉ូសេនិងអេរ៉ុនទេ ដូចដែលព្រះយេហូវ៉ាបានមានប្រសាសន៍មែន។
-
-
ដំណើរចាកចេញ ៩:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ប៉ុន្តែ ព្រះយេហូវ៉ាបានឲ្យផារ៉ូមានចិត្តរឹងទទឹងតទៅទៀត ហើយផារ៉ូមិនបានស្ដាប់ម៉ូសេនិងអេរ៉ុនទេ ដូចដែលព្រះយេហូវ៉ាបានប្រាប់ម៉ូសេមែន។+
-
-
ដំណើរចាកចេញ ៩:៣៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៥ ផារ៉ូនៅតែមានចិត្តរឹងរូស ហើយមិនព្រមឲ្យជនជាតិអ៊ីស្រាអែលចេញទៅទេ ដូចដែលព្រះយេហូវ៉ាបានប្រាប់ម៉ូសេមែន។+
-
-
ដំណើរចាកចេញ ១០:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ប៉ុន្តែ ព្រះយេហូវ៉ាបានឲ្យផារ៉ូមានចិត្តរឹងទទឹងដូចមុន។+ ដូច្នេះ គាត់មិនបានអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចាកចេញទៅទេ។
-
-
ដំណើរចាកចេញ ១០:២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ ប៉ុន្តែ ព្រះយេហូវ៉ាបានឲ្យផារ៉ូមានចិត្តរឹងទទឹងដូចមុន។ ដូច្នេះ គាត់មិនបានអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចាកចេញទៅទេ។+
-
-
ដំណើរចាកចេញ ១៤:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ពេលនោះ ព្រះយេហូវ៉ាបានឲ្យផារ៉ូស្ដេចស្រុកអេហ្ស៊ីបមានចិត្តរឹងទទឹង។ ហេតុនេះ គាត់បានដេញតាមជនជាតិអ៊ីស្រាអែល កាលដែលពួកគេកំពុងធ្វើដំណើរចេញទៅទាំងមានចិត្តក្លាហាន។+
-
-
រ៉ូម ៩:១៧, ១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ព្រោះបទគម្ពីរចែងអំពីផារ៉ូថា៖ «ខ្ញុំបានទុកឲ្យអ្នករស់ដើម្បីការនេះឯង គឺដើម្បីឲ្យខ្ញុំបង្ហាញឫទ្ធានុភាពរបស់ខ្ញុំដោយសារអ្នក និងដើម្បីឲ្យឈ្មោះរបស់ខ្ញុំត្រូវប្រកាសពាសពេញផែនដីទាំងមូល»។+ ១៨ ម្ល៉ោះហើយ អ្នកណាដែលលោកសម្រេចចិត្តបង្ហាញសេចក្ដីមេត្តាករុណា លោកបង្ហាញដល់អ្នកនោះ តែអ្នកណាដែលលោកអនុញ្ញាតឲ្យរឹងចចេស លោកទុកឲ្យអ្នកនោះរឹងចចេសទៅ។+
-