បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ១៤:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ត្រូវ​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​ទេ ហើយ​ក៏​មិន​ត្រូវ​ខ្លាច​អ្នក​ស្រុក​នោះ​ដែរ+ ព្រោះ​យើង​នឹង​បំផ្លាញ​ពួក​គេ។ ពួក​គេ​គ្មាន​អ្នក​ការ​ពារ​ទេ តែ​យើង​មាន​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​យើង។+ ចូរ​កុំ​ខ្លាច​ពួក​គេ​ឡើយ​»។

  • ការបំភ្លឺច្បាប់ ២០:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ហើយ​ប្រាប់​ពួក​គេ​ថា​៖ ‹ចូរ​ស្ដាប់​ចុះ ឱ​ទ័ព​អ៊ីស្រាអែល​អើយ! អ្នក​រាល់​គ្នា​ហៀបនឹង​ទៅ​ប្រយុទ្ធ​នឹង​ពួក​សត្រូវ​ហើយ។ ចូរ​កុំ​តក់​ស្លុត កុំ​ញ័រ​រន្ធត់ កុំ​ភ័យ​ឬ​ខ្លាច​ពួក​គេ​ឡើយ

  • ប្រវត្តិហេតុទី២ ២០:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ពេល​នោះ យ៉ាហេសែល​បាន​និយាយ​ថា​៖ ​«​ឱ​ស្ដេច​យេហូសាផាត បណ្ដា​ជន​យូដា​ទាំង​អស់ និង​អ្នក​ក្រុង​យេរូសាឡិម​អើយ ចូរ​ស្ដាប់​ចុះ! ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​អ្នក​រាល់​គ្នា​ថា​៖ ‹ចូរ​កុំ​ភ័យ​តក់​ស្លុត​ដោយ​សារ​តែ​កង​ទ័ព​ដ៏​ធំ​នេះ​ឡើយ ព្រោះ​នេះ​មិន​មែន​ជា​ចម្បាំង​របស់​អ្នក​រាល់​គ្នា​ទេ តែ​ជា​ចម្បាំង​របស់​ព្រះ​វិញ។+

  • ប្រវត្តិហេតុទី២ ២០:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ អ្នក​រាល់​គ្នា​មិន​ចាំ​បាច់​ច្បាំង​ទេ គ្រាន់​តែ​តម្រៀប​គ្នា ឈរ​ស្ងៀម+ ហើយ​ចាំ​មើល​ព្រះ​យេហូវ៉ា​សង្គ្រោះ​អ្នក​រាល់​គ្នា​ចុះ។+ ឱ​បណ្ដា​ជន​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​អើយ! ចូរ​កុំ​ភ័យ​តក់​ស្លុត​ឡើយ។+ នៅ​ថ្ងៃ​ស្អែក ចូរ​ទៅ​ត​ទល់​នឹង​ពួក​គេ​ចុះ។ ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​រាល់​គ្នា​ជា​មិន​ខាន›​»។+

  • ចម្រៀងសរសើរព្រះ ២៧:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៧ ព្រះ​យេហូវ៉ា​ជា​ពន្លឺ+និង​ជា​អ្នក​សង្គ្រោះ​ខ្ញុំ

      តើ​ខ្ញុំ​គួរ​ខ្លាច​អ្នក​ណា?+

      ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក​របស់​ខ្ញុំ+

      តើ​ខ្ញុំ​គួរ​ញញើត​អ្នក​ណា?

  • ចម្រៀងសរសើរព្រះ ៤៦:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤៦ ព្រះ​ជា​ទី​ពឹង​ជ្រក​និង​ជា​កម្លាំង​របស់​យើង+

      លោក​រមែង​ជួយ​យើង​ក្នុង​គ្រា​មាន​ទុក្ខ​លំបាក។+

  • អេសាយ ៤១:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ កុំ​ខ្លាច​ឡើយ ព្រោះ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក។+

      កុំ​បារម្ភ​ឡើយ ព្រោះ​ខ្ញុំ​ជា​ព្រះ​របស់​អ្នក។+

      ខ្ញុំ​នឹង​ពង្រឹង​កម្លាំង​អ្នក ខ្ញុំ​នឹង​ជួយ​អ្នក។+

      ខ្ញុំ​ប្រាកដ​ជា​នឹង​ចាប់​អ្នក​យ៉ាង​ជាប់​ដោយ​ដៃ​ស្ដាំ​ដ៏​សុចរិត​របស់​ខ្ញុំ›។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក