-
ច្បាប់លេវី ២:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ បន្ទាប់មក ត្រូវយកទៅប្រគល់ឲ្យកូនប្រុសៗរបស់អេរ៉ុនជាសង្ឃ ហើយសង្ឃនឹងយកម្សៅម៉ដ្ឋនោះមួយក្ដាប់ដែលមានប្រេងនិងម្សៅក្រអូបទាំងអស់ ទៅដុតលើទីបូជាឲ្យផ្សែងហុយឡើងសម្រាប់ជាតំណាងគ្រឿងបូជានោះទាំងមូល។+ នេះជាគ្រឿងបូជាដែលត្រូវដុតជូនព្រះយេហូវ៉ា គឺជាគ្រឿងបូជាដុតដែលមានក្លិនឈ្ងុយជូនលោក។*
-
-
ច្បាប់លេវី ៥:១១, ១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ «‹បើគាត់គ្មានលទ្ធភាពជូនលលកពីរឬព្រាបជំទើរពីរទេ គាត់ត្រូវយកម្សៅម៉ដ្ឋ១ភាគ១០អេហ្វា*+ ទៅជូនព្រះជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងរបស់គាត់។ គាត់មិនត្រូវដាក់ប្រេងឬម្សៅក្រអូបពីលើឡើយ ព្រោះនេះជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។ ១២ បន្ទាប់មក គាត់ត្រូវយកទៅប្រគល់ឲ្យសង្ឃ ហើយសង្ឃនឹងយកម្សៅម៉ដ្ឋនោះមួយក្ដាប់ទៅដុតលើគ្រឿងបូជាដុតនៅលើទីបូជា ឲ្យផ្សែងហុយឡើងជូនព្រះយេហូវ៉ា សម្រាប់ជាតំណាងគ្រឿងបូជានោះទាំងមូល។ នេះជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។
-