-
ច្បាប់លេវី ៦:២៥, ២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ «ចូរប្រាប់អេរ៉ុននិងកូនប្រុសៗគាត់ថា៖ ‹ច្បាប់នៃគ្រឿងបូជាសម្រាប់អំពើខុសឆ្គងមានដូចតទៅ៖+ សត្វដែលត្រូវជូនជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង ត្រូវសម្លាប់នៅចំពោះព្រះយេហូវ៉ា នៅកន្លែងដែលគេសម្លាប់សត្វជាគ្រឿងបូជាដុត។+ គ្រឿងបូជានោះគឺបរិសុទ្ធបំផុត។ ២៦ សង្ឃដែលជូនគ្រឿងបូជាសម្រាប់អំពើខុសឆ្គង នឹងបរិភោគសាច់សត្វនោះ+ ហើយត្រូវបរិភោគនៅកន្លែងបរិសុទ្ធ គឺនៅទីធ្លាត្រសាលជំនុំ។+
-
-
ច្បាប់លេវី ១០:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ឯសាច់ទ្រូងពីគ្រឿងបូជាលើកចុះឡើងនិងជើងដែលជាចំណែកពិសិដ្ឋនោះ អ្នកនិងកូនប្រុសកូនស្រីរបស់អ្នកក៏ត្រូវបរិភោគ+នៅកន្លែងស្អាតបរិសុទ្ធដែរ ព្រោះរបស់ទាំងនេះជាចំណែករបស់អ្នកនិងកូនៗរបស់អ្នក គឺចំណែកពីគ្រឿងបូជានៃមេត្រីភាពរបស់បណ្ដាជនអ៊ីស្រាអែល។
-