បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២៩:២៦-២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៦ ​«​ឯ​សាច់​ទ្រូង​នៃ​ចៀម​ដែល​បាន​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​ការ​តែង​តាំង+អេរ៉ុន​ជា​សង្ឃ នោះ​អ្នក​ត្រូវ​លើក​រេ​ទៅ​រេ​មក​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ សាច់​នោះ​នឹង​បាន​ជា​ចំណែក​របស់​អ្នក។ ២៧ ដូច្នេះ សាច់​ទ្រូង​និង​សាច់​ភ្លៅ​នៃ​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង ដែល​មក​ពី​ចៀម​នៃ​គ្រឿង​បូជា​សម្រាប់​ការ​តែង​តាំង+អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់​ជា​សង្ឃ អ្នក​ត្រូវ​ញែក​សាច់​ពីរ​ផ្នែក​នេះ​ទុក​ជា​ចំណែក​ពិសិដ្ឋ។ ២៨ កាល​ណា​បណ្ដា​ជន​អ៊ីស្រាអែល​យក​សត្វ​មក​ជូន​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព ពួក​គេ​ត្រូវ​ជូន​ចំណែក​ពិសិដ្ឋ​នេះ​ដល់​ព្រះ​យេហូវ៉ា។+ ចំណែក​ពិសិដ្ឋ​នេះ​នឹង​ទៅ​ជា​របស់​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់​ដែល​ជា​សង្ឃ។ នេះ​ជា​ច្បាប់​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ត្រូវ​កាន់​តាម​ជា​ដរាប​ត​ទៅ។+

  • ច្បាប់លេវី ៧:៣១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣១ រួច​សង្ឃ​ត្រូវ​ដុត​ខ្លាញ់​នោះ​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។+ ឯ​សាច់​ទ្រូង នឹង​បាន​ទៅ​ជា​ចំណែក​របស់​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់។+

  • ច្បាប់លេវី ៧:៣៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៤ ព្រោះ​ខ្ញុំ​យក​ជើង​ដែល​ជា​ចំណែក​ពិសិដ្ឋ​ពី​គ្រឿង​បូជា​នៃ​មេត្រី​ភាព និង​សាច់​ទ្រូង​ពី​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង ឲ្យ​ដល់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់។ នេះ​នឹង​ទៅ​ជា​ច្បាប់​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ជា​ដរាប​ត​ទៅ។+

  • ច្បាប់លេវី ៩:២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ ចំណែក​សាច់​ទ្រូង​និង​ជើង​ស្ដាំ អេរ៉ុន​លើក​រេ​ចុះ​រេ​ឡើង​ជូន​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដូច​ម៉ូសេ​បាន​បង្គាប់។+

  • ច្បាប់លេវី ២២:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ប៉ុន្តែ បើ​កូន​ស្រី​នោះ​លែង​លះ​គ្នា​ឬ​ទៅ​ជា​មេ​ម៉ាយ​ទាំង​គ្មាន​កូន ហើយ​ត្រឡប់​មក​ផ្ទះ​របស់​ឪពុក​នាង​វិញ​ដូច​កាល​ដែល​នាង​នៅ​ក្មេង នោះ​នាង​អាច​បរិភោគ​ចំណែក​ពី​អាហារ​របស់​ឪពុក​បាន។+ ប៉ុន្តែ អ្នក​ផ្សេង​ដែល​គ្មាន​សិទ្ធិ មិន​អាច​បរិភោគ​បាន​ឡើយ។

  • ជំរឿនបណ្ដាជន ១៨:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ បន្ថែម​ទៅ​ទៀត គ្រប់​អំណោយ​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​យក​មក​ជូន+ ជា​មួយ​នឹង​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង+ នឹង​បាន​ជា​របស់​អ្នក​ដែរ។ ខ្ញុំ​ប្រគល់​អ្វី​ទាំង​អស់​នេះ​ដល់​អ្នក និង​កូន​ប្រុស​ស្រី​របស់​អ្នក​ជា​ដរាប​ត​ទៅ។+ សមាជិក​ក្នុង​ក្រុម​គ្រួសារ​អ្នក ដែល​ស្អាត​បរិសុទ្ធ​អាច​បរិភោគ​បាន។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក