-
ច្បាប់លេវី ១៦:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ «គាត់ត្រូវទទួលពពែស្ទាវពីរក្បាលនិងចៀមឈ្មោលមួយក្បាលពីបណ្ដាជនអ៊ីស្រាអែល។+ ពពែទាំងនោះគឺដើម្បីជូនជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង និងចៀមសម្រាប់ជាគ្រឿងបូជាដុត។
-
-
ហេប្រឺ ២:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ដូច្នេះ លោកត្រូវក្លាយទៅជាដូច«បងប្អូន»របស់លោកទាំងស្រុង+ ដើម្បីលោកអាចក្លាយទៅជាសម្ដេចសង្ឃដែលស្មោះត្រង់ និងមានសេចក្ដីមេត្តាករុណាក្នុងកិច្ចបម្រើព្រះ ដើម្បីជូនគ្រឿងបូជាសម្រាប់ផ្សះផ្សាចំណងមិត្តភាពរវាងមនុស្សនិងព្រះ+ ព្រមទាំងលោះមនុស្សពីការខុសឆ្គងរបស់ពួកគេទៀតផង។+
-
-
ហេប្រឺ ៥:១-៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ព្រោះសម្ដេចសង្ឃម្នាក់ៗដែលបានត្រូវជ្រើសរើសពីចំណោមមនុស្ស គាត់ទទួលការតែងតាំងដើម្បីបំពេញកិច្ចបម្រើរបស់ព្រះជាប្រយោជន៍ដល់មនុស្ស+ ដើម្បីជូនជំនូននិងគ្រឿងបូជាសម្រាប់ការខុសឆ្គង។+ ២ គាត់អាចប្រព្រឹត្តដោយសេចក្ដីមេត្តាករុណាចំពោះពួកអ្នកដែលធ្វើខុសដោយសារគ្មានការយល់ដឹង ពីព្រោះរូបគាត់ផ្ទាល់ក៏មានភាពទន់ខ្សោយដែរ។ ៣ ហេតុនេះហើយបានជាគាត់ត្រូវជូនគ្រឿងបូជាសម្រាប់ការខុសឆ្គងរបស់ខ្លួន ដូចដែលគាត់បានធ្វើសម្រាប់បណ្ដាជនដែរ។+
-
-
យ៉ូហានទី១ ២:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ កូនៗអើយ! ខ្ញុំសរសេររឿងទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នកធ្វើខុសអ្វីមួយឡើយ។ ក៏ប៉ុន្តែ ប្រសិនបើមានអ្នកណាភ្លាត់ធ្វើខុសអ្វីមួយ នោះលោកយេស៊ូគ្រិស្ត+ដែលនៅជាមួយនឹងបិតានៅស្ថានសួគ៌និងជាអ្នកសុចរិត+ នឹងជួយយើង។ ២ លោកបានធ្វើជាគ្រឿងបូជាសម្រាប់ផ្សះផ្សាចំណងមិត្តភាពរវាងយើងនិងព្រះ+ ហើយលោះយើងពីការខុសឆ្គង+ មិនគ្រាន់តែការខុសឆ្គងរបស់យើងប៉ុណ្ណោះទេ តែការខុសឆ្គងរបស់មនុស្សក្នុងពិភពលោកទាំងមូលដែរ។+
-