បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២០:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ផិត​ក្បត់។+

  • ច្បាប់លេវី ២០:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ​«​‹ស្ដី​អំពី​អំពើ​ផិត​ក្បត់ មាន​ច្បាប់​ដូច​ត​ទៅ​៖ បើ​បុរស​ម្នាក់​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ប្រពន្ធ​របស់​អ្នក​ឯ​ទៀត បុរស​និង​ស្ត្រី​នោះ​ត្រូវ​ស្លាប់​ជា​មិន​ខាន។+

  • ការបំភ្លឺច្បាប់ ២២:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ ​«​បើ​គេ​ឃើញ​បុរស​ម្នាក់​កំពុង​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​អ្នក​ឯ​ទៀត នោះ​ត្រូវ​សម្លាប់​ពួក​គេ​ទាំង​ពីរ​នាក់​ចោល​កុំ​ខាន។+ យ៉ាង​នេះ អ្នក​រាល់​គ្នា​ត្រូវ​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​ប្រជា​ជាតិ​អ៊ីស្រាអែល។

  • សុភាសិត ៦:២៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៩ អ្នក​ណា​ដែល​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​របស់​អ្នក​ឯ​ទៀត ក៏​ដូច​គ្នា​ដែរ

      គឺ​អ្នក​ណា​ដែល​ប៉ះ​ពាល់​នាង នឹង​ជាប់​ទោស​ជា​មិន​ខាន។+

  • ម៉ាថាយ ៥:២៧, ២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៧ ​«​អ្នក​រាល់​គ្នា​ធ្លាប់​ឮ​គេ​ថា​៖ ‹អ្នក​មិន​ត្រូវ​ផិត​ក្បត់​ឡើយ›។+ ២៨ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​សម្លឹង​មើល​ស្រី+រហូត​ដល់​កើត​មាន​ចិត្ត​ស្រើប​ស្រាល អ្នក​នោះ​បាន​ផិត​ក្បត់​ជា​មួយ​នឹង​នាង​នៅ​ក្នុង​ចិត្ត​រួច​ហើយ។+

  • កូរិនថូសទី១ ៦:៩, ១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ចុះ​តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា មនុស្ស​មិន​សុចរិត​នឹង​មិន​ទទួល​រាជាណាចក្ររបស់​ព្រះ​ជា​មត៌ក?+ កុំ​ច្រឡំ​ឲ្យ​សោះ!* អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ*+ អ្នក​ដែល​គោរព​បូជា​រូប​ព្រះ+ អ្នក​ផិត​ក្បត់+ បុរស​ដែល​សុខ​ចិត្ត​បម្រើ​បុរស​ឯ​ទៀត​ខាង​ផ្លូវ​ភេទ+ បុរស​ដែល​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ឯ​ទៀត+ ១០ ពួក​ចោរ មនុស្ស​លោភ​លន់+ អ្នក​ប្រមឹក​ស្រា+ អ្នក​ជេរ​ប្រមាថ និង​អ្នក​គំរាម​យក​ទ្រព្យ នឹង​មិន​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក​ឡើយ។+

  • ហេប្រឺ ១៣:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​គ្នា​ចាត់ទុក​អាពាហ៍ពិពាហ៍​ជា​អ្វី​ដែល​មាន​តម្លៃ ហើយ​ចូរ​ឲ្យ​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ​ឥត​សៅហ្មង+ ព្រោះ​ព្រះ​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ*និងអ្នក​ផិត​ក្បត់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក