បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២២:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ទុក​ជីវិត​ឲ្យ​ស្ត្រី​ដែល​ជា​គ្រូ​ធ្មប់​ឡើយ។+

  • ច្បាប់លេវី ១៩:៣១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣១ ​«​‹កុំ​ទៅ​រក​គ្រូ​ខាប+ឬ​គ្រូ​ទាយ+ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដោយ​សារ​ពួក​គេ។ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

  • ច្បាប់លេវី ២០:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ ​«​‹បើ​អ្នក​ណា​ទៅ​រក​គ្រូ​ខាប+ឬ​គ្រូ​ទាយ+ អ្នក​នោះ​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​នឹង​ព្រះ​ពិត*ហើយ។ ខ្ញុំ​នឹង​ប្រឆាំង​នឹង​អ្នក​នោះ ហើយ​ខ្ញុំ​នឹង​សម្លាប់​គាត់។+

  • ការបំភ្លឺច្បាប់ ១៨:១០-១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​មាន​អ្នក​ណា​ម្នាក់​យក​កូន​ប្រុស​កូន​ស្រី​ខ្លួន​ទៅ​ដុត​ជូន​ជា​គ្រឿង​បូជា​ទេ+ ហើយ​មិន​ត្រូវ​ឲ្យ​មាន​ការ​ទស្សន៍​ទាយ+ ឬ​មាន​គ្រូ​វេទមន្ត+ គ្រូ​មើល​ប្រផ្នូល+ គ្រូ​ធ្មប់+ ១១ គ្រូ​ដាក់​អំពើ​ណា​ឡើយ។ អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​ទៅ​រក​គ្រូ​ខាប+ គ្រូ​ទាយ+ ឬ​គ្រូ​អន្ទង​ខ្មោច​ដែរ។+ ១២ ព្រោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នេះ គឺ​ជា​ទី​ស្អប់ខ្ពើម​ដល់​ព្រះ​យេហូវ៉ា​ណាស់។ ដោយ​សារ​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ទាំង​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា នឹង​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា។

  • ការបើកបង្ហាញ ២១:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ប៉ុន្តែ ពួក​អ្នក​ដែលកំសាក ពួក​អ្នក​ដែល​គ្មាន​ជំនឿ+ ពួក​អ្នក​ដែល​កខ្វក់​និង​គួរ​ឲ្យ​ស្អប់​ខ្ពើម ពួក​ឃាតករ+ ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ*+ ពួក​អ្នក​ដែល​ទាក់​ទង​នឹង​វិញ្ញាណ​អាក្រក់ ពួក​អ្នក​ដែល​គោរព​បូជា​រូប​ព្រះ និង​ពួក​អ្នក​ដែល​ភូត​ភរ+ ពួក​គេ​នឹង​ទទួល​ចំណែក​ក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​និង​ស្ពាន់ធ័រ។+ នេះ​តំណាង​សេចក្ដី​ស្លាប់​ទី​២​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក