បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ១៥:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ​«​បើ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ធ្លាក់​ខ្លួន​ក្រ នៅ​ក្រុង​ណា​មួយ​ក្នុង​ទឹក​ដី​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​ប្រគល់​ឲ្យ នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​មាន​ចិត្ត​កំណាញ់ ឬ​ធ្វើ​មិន​ដឹង​មិន​ឮ​នឹង​គាត់​ឡើយ។+

  • ចម្រៀងសរសើរព្រះ ៤១:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤១ អ្នក​ណា​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ទន់​ទាប

      អ្នក​នោះ​មាន​សុភមង្គល​ហើយ+

      ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​គាត់​ក្នុង​ថ្ងៃ​ដែល​គាត់​ជួប​អន្តរាយ។

  • ចម្រៀងសរសើរព្រះ ១១២:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៥ អ្នក​ណា​ដែល​ឲ្យ​គេ​ខ្ចី​ដោយ​ចិត្ត​ទូលាយ អ្នក​នោះ​នឹង​មាន​សេចក្ដី​សុខ។+

      י [​យ៉ូដ​]

      គាត់​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដោយ​យុត្តិធម៌។

  • សុភាសិត ៣:២៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៧ កុំ​បង្ខាំង​ទុក​អ្វី​ល្អ​ពី​អ្នក​ណា​ដែល​សម​នឹង​ទទួល+

      ពេល​កូន​មាន​កម្លាំង​អាច​ជួយ​អ្នក​នោះ​បាន។+

  • សុភាសិត ១៩:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ អ្នក​ណា​អាណិត​មេត្តា​ដល់​មនុស្ស​ទន់​ទាប អ្នក​នោះ​ឲ្យ​ព្រះ​យេហូវ៉ា​ខ្ចី+

      ហើយ​លោក​នឹង​តប​ស្នង​គាត់*តាម​អ្វី​ដែល​គាត់​បាន​ធ្វើ។+

  • ម៉ាកុស ១៤:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ អ្នក​រាល់​គ្នា​តែង​តែ​មាន​អ្នក​ក្រ​នៅ​ជា​មួយ+ ហើយ​ពេល​ណា​ដែល​អ្នក​ចង់​ធ្វើ​ល្អ​ចំពោះ​ពួក​គេ អ្នក​អាច​ធ្វើ​បាន។ ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​មិន​មាន​ខ្ញុំ​នៅ​ជា​មួយ​រហូត​ទេ។+

  • សកម្មភាព ១១:២៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៩ ដូច្នេះ ពួក​អ្នក​កាន់​តាម​បាន​សម្រេច​ថា ពួក​គាត់​នឹង​ផ្ញើ​ជំនួយ+ទៅ​បង​ប្អូន​ដែល​រស់​នៅ​តំបន់​យូឌា តាម​លទ្ធភាព​របស់​ពួក​គាត់​ម្នាក់​ៗ។+

  • ធីម៉ូថេទី១ ៦:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ចូរ​ប្រាប់​ពួក​គេ​ឲ្យ​ព្យាយាម​ធ្វើ​អំពើ​ល្អ និង​ធ្វើ​ជា​អ្នក​មាន​ខាង​ការ​ល្អ​ប្រសើរ ដោយ​មាន​ចិត្ត​ទូលាយ ហើយ​ប្រុង​ប្រៀប​ចែក​រំលែក​ជា​និច្ច។+

  • យ៉ូហានទី១ ៣:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ប្រសិន​បើ​អ្នក​ណា​មាន​ធន​ធាន​សម្រាប់​ចិញ្ចឹម​ជីវិត ហើយ​សង្កេត​ឃើញ​បង​ប្អូន​ខ្លួន​ខ្វះ​ខាត តែ​បែរ​ជា​មិន​បង្ហាញ​ចិត្ត​អាណិត​មេត្តា តើ​អ្នក​នោះ​អាច​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ដូច​ម្ដេច​បាន?+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក