-
ការបំភ្លឺច្បាប់ ១១:១៣-១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ «ប្រសិនបើអ្នករាល់គ្នាកាន់ខ្ជាប់តាមបង្គាប់ទាំងប៉ុន្មានដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នានៅថ្ងៃនេះ ហើយស្រឡាញ់និងបម្រើព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា អស់ពីដួងចិត្តនិងអស់ពីកម្លាំងកាយ+ ១៤ នោះលោក*នឹងបង្អុរភ្លៀងទៅលើស្រុកនោះតាមរដូវកាល គឺនៅដើមរដូវ និងចុងរដូវ។ ពេលនោះ អ្នករាល់គ្នានឹងប្រមូលភោគផលនៅពេលកំណត់ ទាំងស្រូវ ទាំងស្រាថ្មី និងប្រេង។+ ១៥ លោកនឹងធ្វើឲ្យមានរុក្ខជាតិដុះឡើងនៅឯវាល សម្រាប់ជាចំណីដល់ហ្វូងសត្វរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងមានអាហារបរិភោគ រហូតដល់ឆ្អែតស្កប់ស្កល់។+
-