-
ច្បាប់លេវី ៣:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ គាត់ត្រូវជូនមួយចំណែកពីគ្រឿងបូជានៃមេត្រីភាពដើម្បីដុតជូនព្រះយេហូវ៉ា។+ ចំណែកនោះមានស្បៃខ្លាញ់+ស្រោបពោះវៀន ខ្លាញ់ដែលនៅជាប់នឹងពោះវៀន ៤ ព្រមទាំងតម្រងនោមទាំងពីរនិងខ្លាញ់រុំជុំវិញ ដែលនៅក្បែរចំឡក។ គាត់ក៏ត្រូវចៀរខ្លាញ់ដែលស្រោបថ្លើម រួចយកចេញជាមួយនឹងតម្រងនោមដែរ។+
-
-
ច្បាប់លេវី ៩:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ភ្លាមនោះ អេរ៉ុនបានចូលទៅជិតទីបូជា ហើយសម្លាប់គោស្ទាវ ដើម្បីជូនជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងរបស់គាត់។+
-
-
ច្បាប់លេវី ៩:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ រួចគាត់យកខ្លាញ់សត្វនៃគ្រឿងបូជានោះ ព្រមទាំងតម្រងនោម និងខ្លាញ់ជាប់ថ្លើម ទៅដុតនៅលើទីបូជាឲ្យផ្សែងហុយឡើង ដូចព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។+
-