បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ២៨:៣៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៧ នៅ​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​បណ្ដេញ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រស់​នៅ អ្នក​ស្រុក​នោះ​នឹង​ចំអក​មើល​ងាយ​អ្នក​រាល់​គ្នា ហើយ​ពួក​គេ​នឹង​សម្លឹង​មើល​អ្នក​រាល់​គ្នា​ដោយ​តក់​ស្លុត។+

  • ការបំភ្លឺច្បាប់ ២៩:២២-២៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ ​«​ឯ​កូន​ចៅ​ជំនាន់​ក្រោយ​និង​ជន​បរទេស​ដែល​មក​ពី​កន្លែង​ឆ្ងាយ ពួក​គេ​នឹង​ឃើញ​សេចក្ដី​វេទនា​ដែល​ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​មាន​លើ​ទឹក​ដី​នោះ។ ២៣ លោក​នឹង​ធ្វើ​ឲ្យ​មាន​ស្ពាន់ធ័រ អំបិល និង​ភ្លើង ដើម្បី​ឲ្យ​ស្រុក​ទាំង​មូល​គ្មាន​ការ​ដាំ​ដុះ គ្មាន​ការ​សាប​ព្រោះ ឬ​គ្មាន​រុក្ខជាតិ​ណា​ឡើយ។ ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​ស្រុក​នេះ​ដូច​ជា​លោក​បំផ្លាញ​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា+ ក្រុង​អាត់ម៉ា និង​ក្រុង​សេបោអីម+ដូច្នោះ​ដែរ ពេលដែលលោក​បញ្ចេញ​កំហឹង​ដ៏​ខ្លាំង​របស់​លោក។ ២៤ ពួក​គេ​និង​ប្រជា​ជាតិ​នា​នា​នឹង​និយាយ​ថា​៖ ‹ម្ដេច​ក៏​ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ​ទៅ​លើ​ស្រុក​នេះ?+ តើ​អ្វី​បណ្ដាល​ឲ្យ​លោក​ខឹង​ខ្លាំង​ដល់​ថ្នាក់នេះ?›។

  • យេរេមា ១៨:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ យ៉ាង​នេះ ស្រុក​របស់​ពួក​គេ​នឹង​ទៅ​ជា​កន្លែង​ដ៏​គួរ​ឲ្យ​រន្ធត់+

      ហើយ​ត្រូវ​គេ​ពេប​មាត់​មើល​ងាយ​ជា​និច្ច។+

      អស់​អ្នក​ដែល​ដើរ​ឆ្លង​កាត់​នឹង​ស្រឡាំងកាំង ហើយ​នឹក​ហួស​ចិត្ត​ទាំង​គ្រវី​ក្បាល​ផង។+

  • បទទំនួញ ២:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ អស់​អ្នក​ដែល​ធ្វើ​ដំណើរ​កាត់​ផ្លូវ​នោះ ទះ​ដៃ​ចំអក​ឲ្យ​នាង។+

      ពួក​គេ​ហួច​ឡកឡឺយ+ ហើយ​គ្រវី​ក្បាល​ដាក់​កូន​ស្រី​នៃ​យេរូសាឡិម​ទាំង​និយាយ​ថា​៖

      ​«​តើ​នេះ​ឬ​ជា​ក្រុង​ដែល​គេ​ពោល​ថា​៖ ‹ក្រុង​នេះ​រុង​រឿង​អស្ចារ្យ​ហើយ​នាំ​អំណរ​មក​ឲ្យ​ផែនដី​ទាំង​មូល›?​»។+

  • អេសេគាល ៥:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ពេល​ខ្ញុំ​វិនិច្ឆ័យ​ទោស​អ្នក​ដោយ​កំហឹង​និង​សេចក្ដី​ក្រោធ​ដ៏​ខ្លាំង​ក្រៃ​លែង ថែម​ទាំង​ដាក់​ទោស​យ៉ាង​ធ្ងន់​ដល់​អ្នក នោះ​អ្នក​នឹង​ទទួល​ការ​មើល​ងាយ ការ​ប្រទេច​ផ្ដាសា​ពី​ប្រជា​ជាតិ​ដែល​នៅ​ជុំវិញ+ ហើយ​ពួក​គេ​នឹង​ភ័យ​តក់​ស្លុត​ពេល​ឮ​អំពី​អ្នក។ អ្នក​នឹង​ទៅ​ជា​គំរូ​សម្រាប់​ព្រមាន​អ្នក​ឯ​ទៀត។ ខ្ញុំ​គឺ​យេហូវ៉ា ខ្ញុំ​បាន​ចេញ​វាចា​ហើយ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក