-
ជំរឿនបណ្ដាជន ១៤:៣៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៥ «‹«ខ្ញុំយេហូវ៉ា ខ្ញុំបានមានប្រសាសន៍ហើយ។ ខ្ញុំនឹងធ្វើទៅលើពួកជំនុំដ៏អាក្រក់នេះដែលនាំគ្នាបះបោះប្រឆាំងនឹងខ្ញុំដូចតទៅ៖ នៅក្នុងតំបន់ស្ងាត់ជ្រងំនេះ ពួកគេនឹងស្លាប់បាត់បង់ជីវិត។+
-
-
ជំរឿនបណ្ដាជន ១៦:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ឯកូរ៉ា+ជាកូនអ៊ីសហា+ ត្រូវជាចៅរបស់កូហាត+ មកពីកុលសម្ព័ន្ធលេវី+ គាត់បានចូលដៃជាមួយនឹងដាថាន អាបាយរ៉ាម និងអុន។ ចំណែកដាថាននិងអាបាយរ៉ាម ពួកគេជាកូនរបស់អេលាប+ ហើយអុនជាកូនរបស់ភេឡេត ពួកគេទាំងបីនាក់មកពីកុលសម្ព័ន្ធរូបេន។+ ២ ពួកគេបានរួមដៃគ្នាប្រឆាំងនឹងម៉ូសេ ដោយមានពួកបុរសអ៊ីស្រាអែលចំនួន២៥០នាក់ចូលរួមប្រឆាំងដែរ។ ពួកគេជាមេដឹកនាំនិងជាតំណាងពួកជំនុំ ហើយជាអ្នកមានមុខមាត់។
-