-
ប្រវត្តិហេតុទី២ ២:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ខ្ញុំមានគម្រោងសង់វិហារមួយសម្រាប់នាមព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំទុកប្រគល់ជូនលោក ដើម្បីដុតគ្រឿងក្រអូប+ និងដាក់នំប៉័ងតាំងទុក+ ហើយដើម្បីជូនគ្រឿងបូជាដុតជារៀងរាល់ព្រឹករៀងរាល់ល្ងាច+នៅថ្ងៃឈប់សម្រាក+ នៅថ្ងៃបុណ្យចូលខែថ្មី+ និងថ្ងៃបុណ្យផ្សេងៗ+តាមដែលព្រះយេហូវ៉ាបានបង្គាប់។ នេះជាបង្គាប់ដែលជនជាតិអ៊ីស្រាអែលត្រូវធ្វើជារៀងរហូតតទៅ។
-
-
នេហេមា ១០:៣២, ៣៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣២ «លើសពីនេះទៀត យើងសន្យាថាយើងម្នាក់ៗនឹងបង់ប្រាក់១ភាគ៣ហ្សេគិល*ជារៀងរាល់ឆ្នាំ សម្រាប់កិច្ចបម្រើនៅវិហាររបស់ព្រះពិត+ ៣៣ សម្រាប់នំប៉័ងតាំងទុក+ សម្រាប់គ្រឿងបូជាពីស្រូវ+និងគ្រឿងបូជាដុតដែលត្រូវជូនជាប្រចាំនៅថ្ងៃឈប់សម្រាក+និងថ្ងៃចូលខែថ្មី+ សម្រាប់ថ្ងៃបុណ្យសំខាន់ៗ+ សម្រាប់របស់របរបរិសុទ្ធ ព្រមទាំងគ្រឿងបូជាសម្រាប់អំពើខុសឆ្គង+ដើម្បីជម្រះភាពខុសឆ្គងរបស់ប្រជាជាតិអ៊ីស្រាអែល និងសម្រាប់កិច្ចការទាំងអស់ក្នុងវិហាររបស់ព្រះនៃយើង។
-