-
ជំរឿនបណ្ដាជន ២២:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ដូច្នេះ ពួកបុរសចាស់ទុំជនជាតិម៉ូអាប់និងជនជាតិម៉ាឌាន បាននាំគ្នាធ្វើដំណើរទៅជួបបាឡាម+ ដោយនាំយករង្វាន់សម្រាប់ការទស្សន៍ទាយទៅជាមួយដែរ។ ពេលជួបបាឡាម ពួកគេបានប្រាប់ពាក្យរបស់បាឡាក់ដល់គាត់។
-
-
ជំរឿនបណ្ដាជន ២៥:១-៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ ពេលពួកអ៊ីស្រាអែលបោះជំរំនៅតំបន់ស៊ីទីម+ ពួកគេបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយនឹងពួកកូនស្រីរបស់ជនជាតិម៉ូអាប់។+ ២ ពួកស្ត្រីទាំងនោះបានអញ្ជើញបណ្ដាជនអ៊ីស្រាអែល ឲ្យទៅចូលរួមពិធីជូនគ្រឿងបូជាដល់ព្រះរបស់ជនជាតិម៉ូអាប់។+ រួចមក បណ្ដាជនបានបរិភោគគ្រឿងបូជាទាំងនោះ ហើយក្រាបគោរពដល់ព្រះរបស់ពួកគេ។+ ៣ ដូច្នេះ ពួកអ៊ីស្រាអែលបានចូលរួមគោរពបូជាព្រះបាលនៃភ្នំពេអរ+ ហើយនេះបានបណ្ដាលឲ្យព្រះយេហូវ៉ាខឹងពួកគេយ៉ាងខ្លាំង។
-
-
ជំរឿនបណ្ដាជន ២៥:១៧, ១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ «ចូរបង្ក្រាបពួកម៉ាឌាន ហើយវាយប្រហារពួកគេទៅ+ ១៨ ពីព្រោះពួកគេបានធ្វើទុក្ខដល់អ្នករាល់គ្នា ដោយល្បួងអ្នករាល់គ្នាឲ្យប្រព្រឹត្តអំពើខុសឆ្គងនៅភ្នំពេអរ+ និងព្រោះតែខូសបាយជាកូនស្រីរបស់មេដឹកនាំម្នាក់នៅស្រុកម៉ាឌានដែលជាជនរួមជាតិរបស់ពួកគេ។ នាងបានស្លាប់នៅថ្ងៃដែលមានសេចក្ដីវេទនានោះ»។+
-
-
ការបើកបង្ហាញ ២:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ «‹ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំប្រកាន់ទោសអ្នកអំពីរឿងមួយចំនួន គឺនៅទីនោះក្នុងចំណោមអ្នក មានមនុស្សខ្លះកាន់ខ្ជាប់តាមសេចក្ដីបង្រៀនរបស់បាឡាម+ ដែលជាអ្នកបង្រៀនបាឡាក់+ឲ្យទាក់ទាញពួកកូនអ៊ីស្រាអែលឲ្យធ្វើអំពើខុសឆ្គង គឺឲ្យបរិភោគអ្វីដែលបានត្រូវបូជាដល់រូបព្រះ និងឲ្យធ្វើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។*+
-