-
ជំរឿនបណ្ដាជន ២៥:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ ពេលពួកអ៊ីស្រាអែលបោះជំរំនៅតំបន់ស៊ីទីម+ ពួកគេបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយនឹងពួកកូនស្រីរបស់ជនជាតិម៉ូអាប់។+ ២ ពួកស្ត្រីទាំងនោះបានអញ្ជើញបណ្ដាជនអ៊ីស្រាអែល ឲ្យទៅចូលរួមពិធីជូនគ្រឿងបូជាដល់ព្រះរបស់ជនជាតិម៉ូអាប់។+ រួចមក បណ្ដាជនបានបរិភោគគ្រឿងបូជាទាំងនោះ ហើយក្រាបគោរពដល់ព្រះរបស់ពួកគេ។+
-
-
សកម្មភាព ១៥:២៨, ២៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ ព្រោះឫទ្ធានុភាពបរិសុទ្ធ+និងយើងខ្ញុំបានសម្រេចចិត្តថា មិនត្រូវដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នា លើកលែងតែអ្វីៗដែលជាការចាំបាច់ ដូចតទៅនេះ៖ ២៩ ចូរជៀសវាងជាដាច់ខាតពីអ្វីៗដែលទាក់ទងនឹងការគោរពបូជារូបព្រះ+ ហើយជៀសវាងពីឈាម+ ពីសាច់សត្វដែលបានត្រូវសម្លាប់ដោយច្របាច់ក*+ និងពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។*+ ប្រសិនបើអ្នករាល់គ្នាជៀសវាងដោយប្រុងប្រយ័ត្នពីការទាំងនេះ នោះអ្នករាល់គ្នានឹងបានសុខសប្បាយ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ!»។
-