-
យ៉ូស្វេ ១:១២-១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ យ៉ូស្វេនិយាយទៅកាន់កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ ដោយប្រាប់ថា៖ ១៣ «សូមកុំភ្លេចអ្វីដែលម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ា បានបង្គាប់ដល់អ្នករាល់គ្នាថា៖+ ‹ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានឲ្យស្រុកនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចរស់នៅដោយសុខសាន្តក្នុងស្រុកនេះ។* ១៤ ចំណែកឯប្រពន្ធរបស់អ្នករាល់គ្នា កូនរបស់អ្នករាល់គ្នា ហ្វូងសត្វរបស់អ្នករាល់គ្នា នឹងអាស្រ័យនៅក្នុងស្រុកដែលម៉ូសេបានឲ្យអ្នករាល់គ្នា គឺស្រុកដែលនៅត្រើយខាងនេះ*ទន្លេយ៉ូដាន់។+ ប៉ុន្តែ អ្នកទាំងអស់គ្នាដែលជាអ្នកចម្បាំងដ៏ខ្លាំងក្លា+ សូមដើរជាក្បួនទ័ពឆ្លងនាំមុខបងប្អូនរបស់អ្នករាល់គ្នា។+ អ្នករាល់គ្នាត្រូវជួយពួកគេ
-