-
ការបំភ្លឺច្បាប់ ៣:១៩, ២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ ប៉ុន្តែ អ្នករាល់គ្នាត្រូវទុកប្រពន្ធកូននិងហ្វូងសត្វនៅក្នុងបណ្ដាក្រុងដែលខ្ញុំបានប្រគល់ឲ្យ។ ខ្ញុំដឹងហើយថាអ្នករាល់គ្នាមានហ្វូងសត្វយ៉ាងច្រើនសន្ធឹក។ ២០ ពេលណាព្រះយេហូវ៉ាប្រគល់ទឹកដីនៅត្រើយទន្លេយ៉ូដាន់ឲ្យដល់បងប្អូនអ្នករាល់គ្នាហើយ ដូចព្រះយេហូវ៉ាឲ្យដល់អ្នករាល់គ្នា ពេលនោះអ្នករាល់គ្នាអាចត្រឡប់មករស់នៅលើទឹកដីរបស់ខ្លួនវិញបាន›។+
-
-
ការបំភ្លឺច្បាប់ ២៩:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ក្រោយនោះ យើងបានដណ្ដើមយកទឹកដីរបស់ពួកគេ ហើយប្រគល់ឲ្យកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេពាក់កណ្ដាល។+
-
-
យ៉ូស្វេ ១៣:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ រីឯកុលសម្ព័ន្ធម៉ាណាសេពាក់កណ្ដាលទៀត និងកុលសម្ព័ន្ធរូបេន ព្រមទាំងកុលសម្ព័ន្ធកាដ ពួកគេបានទទួលទឹកដីជាមត៌កដែលម៉ូសេបានឲ្យពួកគេនៅខាងកើតទន្លេយ៉ូដាន់។ តាមបង្គាប់ម៉ូសេជាអ្នកបម្រើព្រះយេហូវ៉ា ទឹកដីដែលពួកគេបានទទួលមានដូចតទៅ៖+
-