-
យ៉ូស្វេ ១:១៤, ១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ចំណែកឯប្រពន្ធរបស់អ្នករាល់គ្នា កូនរបស់អ្នករាល់គ្នា ហ្វូងសត្វរបស់អ្នករាល់គ្នា នឹងអាស្រ័យនៅក្នុងស្រុកដែលម៉ូសេបានឲ្យអ្នករាល់គ្នា គឺស្រុកដែលនៅត្រើយខាងនេះ*ទន្លេយ៉ូដាន់។+ ប៉ុន្តែ អ្នកទាំងអស់គ្នាដែលជាអ្នកចម្បាំងដ៏ខ្លាំងក្លា+ សូមដើរជាក្បួនទ័ពឆ្លងនាំមុខបងប្អូនរបស់អ្នករាល់គ្នា។+ អ្នករាល់គ្នាត្រូវជួយពួកគេ ១៥ រហូតដល់ព្រះយេហូវ៉ាជួយពួកគេឲ្យរស់នៅដោយសុខសាន្ត ដូចដែលលោកបានជួយអ្នករាល់គ្នាឲ្យរស់នៅដោយសុខសាន្តដែរ ហើយរហូតដល់ពួកគេចាប់យកទឹកដីដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានឲ្យដល់ពួកគេ។ រួចមក ចូរអ្នករាល់គ្នាត្រឡប់ទៅកាន់កាប់ស្រុកនៅខាងកើតទន្លេយ៉ូដាន់វិញចុះ គឺស្រុកដែលម៉ូសេជាអ្នកបម្រើព្រះយេហូវ៉ាបានឲ្យអ្នករាល់គ្នា›»។+
-
-
យ៉ូស្វេ ២២:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ថែមទាំងនិយាយថា៖ «សូមត្រឡប់ទៅទឹកដីរបស់អ្នករាល់គ្នាវិញចុះ ដោយនាំយកទ្រព្យសម្បត្តិយ៉ាងច្រើនក្រៃ មានមាស ប្រាក់ ស្ពាន់ ដែក សម្លៀកបំពាក់ជាច្រើន និងហ្វូងសត្វច្រើនសន្ធឹកទៅជាមួយផង។+ សូមយកជ័យភណ្ឌដែលអ្នករាល់គ្នាបានរឹបអូស+ពីពួកសត្រូវ ចែកជាមួយនឹងបងប្អូនរបស់អ្នករាល់គ្នាចុះ»។
-