បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២៣:៣១-៣៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣១ ​«​ខ្ញុំ​នឹង​កំណត់​ព្រំ​ប្រទល់​ទឹក​ដី​របស់​អ្នក​រាល់​គ្នា ចាប់​ពី​សមុទ្រក្រហម​ទៅ​ដល់​សមុទ្រ​មេឌីទែរ៉ានេ* ហើយ​ចាប់​ពី​តំបន់​ស្ងាត់​ជ្រងំ​ទៅ​ដល់​ទន្លេ​អឺប្រាត។+ ព្រោះ​ខ្ញុំ​នឹង​ប្រគល់​អ្នក​ស្រុក​ទាំង​នោះ​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា រួច​អ្នក​រាល់​គ្នា​នឹង​បណ្ដេញ​ពួក​គេ​ចេញ​ពី​ទឹក​ដី​ទាំង​នោះ​ទៅ។+ ៣២ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ពួក​គេ ឬ​បណ្ដា​ព្រះ​របស់​ពួក​គេ​ឡើយ។+ ៣៣ អ្នក​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ឡើយ ដើម្បី​កុំ​ឲ្យ​ពួក​គេ​នាំ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ប្រឆាំង​នឹង​ខ្ញុំ។ បើ​អ្នក​រាល់​គ្នា​គោរព​បម្រើ​ព្រះ​របស់​ពួក​គេ នោះ​អ្នក​រាល់​គ្នា​មុខ​ជា​ជាប់​អន្ទាក់​ពួក​គេ​ហើយ​»។+

  • ការបំភ្លឺច្បាប់ ៧:៣, ៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ អ្នក​រាល់​គ្នា​មិន​ត្រូវ​ចង​សម្ព័ន្ធភាព​នឹង​ពួក​គេ​ដោយ​ចំណង​អាពាហ៍​ពិពាហ៍​ជា​ដាច់​ខាត គឺ​មិន​ត្រូវ​ឲ្យ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា​រៀប​ការ​នឹង​កូន​ប្រុស​កូន​ស្រី​របស់​ពួក​គេ​ឡើយ។+ ៤ ព្រោះ​ពួក​គេ​នឹង​ទាញ​នាំ​កូន​ៗ​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ព្រះ​យេហូវ៉ា​ទៅ​បម្រើ​ព្រះ​ឯ​ទៀត។+ ពេល​នោះ លោក​នឹង​ខឹង​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង ហើយ​លោក​នឹង​បំផ្លាញ​អ្នក​រាល់​គ្នា​ចោល​ភ្លាម​មួយ​រំពេច។+

  • យ៉ូស្វេ ២៣:១២, ១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ​«​ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​បែរ​ចេញ​ពី​លោក ហើយ​លាយ​ឡំ​ខ្លួន*ជា​មួយ​នឹង​ប្រជា​ជាតិ​នា​នា​ដែល​នៅ​សល់+ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទៅ​រៀប​ការ+ជា​មួយ​នឹង​ពួក​គេ ហើយ​ទៅ​សេព​គប់​ពួក​គេ ១៣ អ្នក​រាល់​គ្នា​ត្រូវ​ចាំ​ទុក​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​នឹង​មិន​បណ្ដេញ​ប្រជា​ជាតិ​ទាំង​នោះ ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទៀត​ឡើយ។+ ពួក​គេ​នឹង​ដូច​ជា​អន្ទាក់​ឬ​អង្គប់​សម្រាប់​អ្នក​រាល់​គ្នា ហើយ​ពួក​គេ​នឹង​ដូច​ជារំពាត់​វាយ​ខ្នង+ និង​ដូច​ជា​បន្លា​ក្នុង​ភ្នែក​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​រាល់​គ្នា​វិនាស​បាត់​ពី​ទឹក​ដី​ដ៏​ល្អ​នេះ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​អ្នក​រាល់​គ្នា។

  • អ្នកសម្រេចក្ដី ២:២, ៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មិន​ត្រូវ​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ពួក​អ្នក​ស្រុក​នេះ​ទេ។+ អ្នក​រាល់​គ្នា​ត្រូវ​បំផ្លាញ​ទី​បូជា​ទាំង​ប៉ុន្មាន​របស់​ពួក​គេ›។+ ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​បង្គាប់​ខ្ញុំ​ទេ។+ ហេតុ​អ្វី​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ? ៣ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ទៀត​ថា​៖ ‹ខ្ញុំ​នឹង​មិន​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ឡើយ។+ ពួក​គេ​នឹង​ទៅ​ជា​អន្ទាក់​ដល់​អ្នក​រាល់​គ្នា+ ហើយ​ព្រះ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​នឹង​ទាញ​នាំ​អ្នក​រាល់​គ្នា​ចេញ​ឆ្ងាយ​ពី​ខ្ញុំ›​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក