បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ៣២:៣៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៣ ដូច្នេះ ម៉ូសេ​បាន​ប្រគល់​រាជាណាចក្រ​របស់​ស៊ីហុន+ជា​ស្ដេច​ជន​ជាតិ​អាម៉ូរី ព្រម​ទាំង​រាជាណាចក្រ​របស់​អុក+ជា​ស្ដេច​នៅ​តំបន់បាសាន គឺ​ទាំង​ទឹក​ដី ទាំង​ក្រុង ទាំង​ភូមិ​និង​តំបន់​ដែល​នៅ​ជុំ​វិញ ឲ្យ​ដល់​កុលសម្ព័ន្ធ​កាដ កុលសម្ព័ន្ធ​រូបេន+ និង​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ។+

  • ការបំភ្លឺច្បាប់ ៣:១២, ១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ នៅ​គ្រា​នោះ យើង​បាន​ដណ្ដើម​យក​ទឹក​ដី​នេះ គឺ​តំបន់​អារ៉ូអ៊ើរ+ដែល​នៅ​ក្បែរ​ជ្រលង​អើណូន និង​តំបន់​ភ្នំ​ពាក់​កណ្ដាល​ក្នុង​ទឹក​ដី​គីលាត។ បណ្ដា​ក្រុង​ដែល​នៅ​តំបន់​ទាំង​នេះ ខ្ញុំ​បាន​ប្រគល់​ឲ្យ​កុលសម្ព័ន្ធ​រូបេន និង​កុលសម្ព័ន្ធ​កាដ​រួច​ហើយ។+ ១៣ ឯ​ទឹក​ដី​គីលាត​ដែល​នៅ​សល់ និង​តំបន់បាសាន​ទាំង​មូល​ក្នុង​រាជាណាចក្រ​របស់​ស្ដេច​អុក ខ្ញុំ​បាន​ប្រគល់​ទាំង​អស់​ឲ្យ​ដល់​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ។+ ទឹក​ដី​អាកុប​ទាំង​មូល ដែល​នៅ​ក្នុង​តំបន់បាសាន គេ​ធ្លាប់​ស្គាល់​ថា​ជា​ទឹក​ដី​របស់​ពួក​រេផែម។

  • យ៉ូស្វេ ១៣:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ រីឯ​កុលសម្ព័ន្ធ​ម៉ាណាសេ​ពាក់​កណ្ដាល​ទៀត និង​កុលសម្ព័ន្ធ​រូបេន ព្រម​ទាំង​កុលសម្ព័ន្ធ​កាដ ពួក​គេ​បាន​ទទួល​ទឹក​ដី​ជា​មត៌ក​ដែល​ម៉ូសេ​បាន​ឲ្យ​ពួក​គេ​នៅ​ខាង​កើត​ទន្លេយ៉ូដាន់។ តាម​បង្គាប់​ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​មាន​ដូច​ត​ទៅ​៖+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក