បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ២៧:១-៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៧ គ្រា​នោះ កូន​ស្រី​របស់​ស្លូផិហាត+ក៏​បាន​នាំ​គ្នា​ចូល​មក។ ស្លូផិហាត​ជា​កូន​ហេផឺ ត្រូវ​ជា​ចៅ​របស់​គីលាត​ក្នុង​អំបូរ​ម៉ាគា មក​ពី​កុលសម្ព័ន្ធ​ម៉ាណាសេ ម៉ាណាសេ​ជា​កូន​យ៉ូសែប។ កូន​ស្រី​ទាំង​នោះ​មាន​ឈ្មោះ​ម៉ាឡា ណូអេ ហុកឡា មីលកា និង​ធើសា។ ២ ពួក​នាង​បាន​ទៅ​ឈរ​នៅ​មុខ​ម៉ូសេ និង​អេលាសារ​ជា​សង្ឃ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ+ និង​ពួក​ជំនុំ​ទាំង​មូល នៅ​ឯ​ច្រក​ចូល​ត្រសាល​ជំនុំ​របស់​ព្រះ។ រួច​ពួក​នាង​និយាយ​ថា​៖ ៣ ​«​ឪពុក​របស់​យើង​ខ្ញុំ​បាន​ស្លាប់​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ តែ​គាត់​មិន​បាន​ចូល​ដៃ​នឹង​ក្រុម​របស់​កូរ៉ា​ដែល​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​នោះ​ទេ។+ គាត់​បាន​ស្លាប់​ដោយ​សារភាព​ខុស​ឆ្គង​របស់​គាត់ ហើយ​គាត់​គ្មាន​កូន​ប្រុស​ទេ។ ៤ ដូច្នេះ សូម​កុំ​ឲ្យ​ឈ្មោះ​ឪពុក​យើង​ខ្ញុំ​ត្រូវ​លុប​ចេញ​ពី​អំបូរ​គាត់ ព្រោះ​តែ​គាត់​គ្មាន​កូន​ប្រុស​នោះ​ឡើយ។ សូម​ឲ្យ​យើង​ខ្ញុំ​មាន​មត៌ក​នៅ​ក្នុង​ចំណោម​សាច់​ញាតិ​របស់​ឪពុក​យើង​ខ្ញុំ​ផង​»។ ៥ ដូច្នេះ ម៉ូសេ​ក៏​បាន​នាំ​យក​រឿង​នោះ​ទៅ​ជម្រាប​ព្រះ​យេហូវ៉ា។+

      ៦ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ដូច្នេះ​ថា​៖ ៧ ​«​កូន​ស្រី​ស្លូផិហាត​និយាយ​ត្រូវ។ អ្នក​ត្រូវ​ឲ្យ​ពួក​គេ​មាន​ដី​ធ្លី​នៅ​ក្នុង​ចំណោម​សាច់​ញាតិ​របស់​ឪពុក​ពួក​គេ​ផង។ អ្វី​ៗ​ដែល​ជា​មត៌ក​របស់​ឪពុក​ពួក​គេ ចូរ​ប្រគល់​ឲ្យ​ពួក​គេ​ទៅ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក