-
ច្បាប់លេវី ៦:៦, ៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ គាត់ត្រូវយកចៀមឈ្មោលដែលល្អឥតខ្ចោះទៅប្រគល់ឲ្យសង្ឃ ដើម្បីជូនព្រះយេហូវ៉ាជាគ្រឿងបូជាសម្រាប់អំពើរំលងរបស់គាត់ ស្របតាមតម្លៃដែលបានត្រូវកំណត់ចំពោះគ្រឿងបូជានោះ។+ ៧ បន្ទាប់មក សង្ឃនឹងជម្រះភាពខុសឆ្គងឲ្យបុគ្គលនោះនៅចំពោះព្រះយេហូវ៉ា។ ទោះបើគាត់ធ្វើខុសក្នុងករណីណាមួយក៏ដោយ គាត់នឹងទទួលការអភ័យទោស»។+
-
-
ច្បាប់លេវី ៧:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ច្បាប់ស្ដីអំពីគ្រឿងបូជាសម្រាប់អំពើខុសឆ្គង ក៏ត្រូវអនុវត្តដូចគ្នាចំពោះគ្រឿងបូជាសម្រាប់អំពើរំលងដែរ។ សាច់សត្វនៃគ្រឿងបូជានោះនឹងបានជាចំណែករបស់សង្ឃដែលជម្រះភាពខុសឆ្គង។+
-