បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ៣:៣០, ៣១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣០ មេ​ដឹក​នាំ​វង្ស​ត្រកូល​កូហាត គឺ​អេលីសាផាន​ជា​កូន​អូសៀល។+ ៣១ ពួក​គេ​មាន​ភារកិច្ច​មើល​ថែ​ហឹប​នៃ​សេ​ច​ក្តី​សញ្ញា+ ជើង​ចង្កៀង+ តុ+ ទី​បូជា+ ប្រដាប់​ប្រដា+ប្រើ​ប្រាស់​ក្នុង​កន្លែង​បរិសុទ្ធ វាំងនន+ ព្រម​ទាំង​កិច្ច​បម្រើ​ទាំង​អស់​ដែល​ទាក់​ទង​នឹង​អ្វី​ទាំង​នោះ។+

  • ជំរឿនបណ្ដាជន ៤:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ បន្ទាប់​មក ពួក​គាត់​ត្រូវ​យក​ប្រដាប់​ប្រដា​ទាំង​អស់+ដែល​ប្រើ​ប្រាស់​នៅ​កន្លែង​បរិសុទ្ធ ខ្ចប់​ក្នុង​ផ្ទាំង​ក្រណាត់​ពណ៌​ខៀវ រួច​យក​ផ្ទាំង​ស្បែក​ទន់*រុំ​ពី​លើ​មួយ​ជាន់​ទៀត ហើយ​យក​ទៅ​ដាក់​លើ​ប្រដាប់​សែង។

  • ជំរឿនបណ្ដាជន ៤:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ​«​កាល​ណា​រើ​ជំរំ អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់ ត្រូវ​គ្រប​កន្លែង​បរិសុទ្ធ+និង​ឧបករណ៍​ទាំង​អស់​ក្នុង​នោះ​ឲ្យ​បាន​រួច​រាល់។ បន្ទាប់​មក កូន​ចៅ​របស់​កូហាត​ត្រូវ​ចូល​មក​សែង​របស់​ទាំង​នោះ។+ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ប៉ះ​កន្លែង​បរិសុទ្ធ​ឡើយ។ ព្រោះ​បើ​ប៉ះ ពួក​គេ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។+ នេះ​ហើយ​ជា​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​វង្ស​ត្រកូល​កូហាត​ត្រូវ​បំពេញ​នៅ​ឯ​ត្រសាល​ជំនុំ។

  • ជំរឿនបណ្ដាជន ៤:២៤-២៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ កូន​ចៅ​គើសុន​មាន​ភារកិច្ច​មើល​ថែ និង​សែង​របស់​ដូច​ត​ទៅ​៖+ ២៥ ពួក​គេ​ត្រូវ​សែង​ផ្ទាំង​ក្រណាត់​គ្រប​ត្រសាល​ជំនុំ+ គឺ​ផ្ទាំង​ក្រណាត់​សាច់​ល្អ ផ្ទាំង​ស្បែក​ធ្វើ​ពី​រោម​ពពែ ផ្ទាំង​ស្បែក​ចៀម​ឈ្មោល និង​ផ្ទាំង​ស្បែក​ទន់*ដែល​នៅ​លើ​បំផុត+ ព្រម​ទាំង​វាំងនន​បាំង​ច្រក​ចូល​ត្រសាល​ជំនុំ។+ ២៦ ពួក​គេ​ក៏​ត្រូវ​សែង​រនាំង​ទី​ធ្លា+ដែល​នៅ​ជុំ​វិញ​ត្រសាល​ជំនុំ​និង​ទី​បូជា រួម​ទាំង​វាំងនន​ច្រក​ចូល​ទី​ធ្លា+ ខ្សែ​ចង​ត្រសាល​និង​គ្រឿង​ត្រសាល និង​អ្វី​ផ្សេង​ទៀត​ដែល​ទាក់​ទង​នឹង​កិច្ចការ​នោះ​ដែរ។ នេះ​ហើយ​ជា​ភារកិច្ច​របស់​ពួក​គេ។

  • ជំរឿនបណ្ដាជន ៤:៣១-៣៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣១ ពួក​គេ​មាន​ភារកិច្ច​នៅ​ឯ​ត្រសាល​ជំនុំ គឺ​សែង​របស់​ដូច​ត​ទៅ​៖+ ក្ដារ​ស៊ុម+ត្រសាល​ជំនុំ រនុក+ សសរ+ និង​ជើង​ទ្រ+ ៣២ បង្គោល+រនាំង​ជុំ​វិញ​ទី​ធ្លា ជើង​ទ្រ+ ស្នឹង​ត្រសាល+ ខ្សែ​ចង​ត្រសាល​និង​គ្រឿង​ត្រសាល ព្រម​ទាំង​អ្វី​ៗ​ទាំង​អស់​ដែល​ទាក់​ទង​នឹង​កិច្ច​បម្រើ​នេះ។ អ្នក​ត្រូវ​ប្រាប់​ឈ្មោះ​ប្រដាប់​ប្រដា​ទាំង​នោះ​ឲ្យ​ពួក​គេ​សែង។ ៣៣ នេះ​ហើយ​ជា​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​វង្ស​ត្រកូល​មេរេរ៉ាយ+ត្រូវ​បំពេញ​នៅ​ឯ​ត្រសាល​ជំនុំ។ ពួក​គេ​ធ្វើ​ការ​នៅ​ក្រោម​ការ​ណែនាំ​របស់​អ៊ីតតាម៉ា​ជា​កូន​អេរ៉ុន​ជា​សង្ឃ​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក