-
ជំរឿនបណ្ដាជន ១៣:២៦, ២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ ពួកគេបានមកជួបម៉ូសេ អេរ៉ុន និងពួកជំនុំអ៊ីស្រាអែល នៅត្រង់កាដេស+ក្នុងតំបន់ស្ងាត់ជ្រងំប៉ារ៉ាន ដោយនាំយកផលផ្លែមកបង្ហាញដែរ។ បន្ទាប់មក ពួកគេរាយការណ៍អំពីអ្វីដែលពួកគេបានឃើញដល់ពួកជំនុំ។ ២៧ ពួកគេបានប្រាប់ម៉ូសេថា៖ «ពួកខ្ញុំបានចូលក្នុងស្រុកដែលលោកបានចាត់ឲ្យពួកខ្ញុំទៅ នៅទីនោះសម្បូរទឹកដោះនិងទឹកឃ្មុំពិតមែន។+ នេះនែ! ជាផលផ្លែនៅក្នុងស្រុកនោះ។+
-
-
ការបំភ្លឺច្បាប់ ១:២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ ពួកគេក៏បាននាំយកផលផ្លែពីស្រុកនោះមកបង្ហាញដល់យើង ហើយរាយការណ៍ថា៖ ‹ស្រុកដែលព្រះយេហូវ៉ាជាព្រះនៃយើងនឹងប្រគល់ឲ្យ គឺជាស្រុកល្អណាស់›។+
-
-
ការបំភ្លឺច្បាប់ ៨:៧, ៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា កំពុងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុកដ៏ល្អ+ ជាស្រុកដែលសម្បូរស្ទឹង អណ្ដូង និងប្រភពទឹក*នៅតំបន់ទំនាប និងតំបន់ភ្នំ។ ៨ ស្រុកនោះក៏សម្បូរស្រូវសាលីនិងស្រូវបាលី ផ្លែទំពាំងបាយជូរ ផ្លែល្វា និងផ្លែទទឹម+ ព្រមទាំងមានប្រេងអូលីវនិងទឹកឃ្មុំហូរហៀរ។+
-