បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ៣០:១-៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣០ ​«​ពេល​ដែល​ពាក្យ​ទាំង​នេះ​កើត​ឡើង​ចំពោះ​អ្នក ពោល​គឺ​ពរ​និង​បណ្ដាសា​ដែល​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ជ្រើស​រើស​នៅ​ថ្ងៃ​នេះ+ ហើយ​អ្នក​រាល់​គ្នា​នឹក​ឃើញ​អ្វី​ទាំង​នេះ+ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា​ដែល​ព្រះ​យេហូវ៉ា​បណ្ដេញ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រស់​នៅ+ ២ រួច​អ្នក​រាល់​គ្នា​និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​វិញ+ ព្រម​ទាំង​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​លោក​ដោយ​អស់​ពី​កម្លាំង​កាយ​ចិត្ត ជា​បង្គាប់​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ+ ៣ នោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​រំដោះ​អ្នក​រាល់​គ្នាពី​ការ​ជាប់​ជា​ឈ្លើយ។+ ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​រាល់​គ្នា+ ហើយ​ថែម​ទាំង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ស្រុក​ដែល​លោក​បាន​បណ្ដេញ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រស់​នៅ។+

  • ការបំភ្លឺច្បាប់ ៣០:៨-១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ​«​បន្ទាប់​មក អ្នក​រាល់​គ្នា​នឹង​បែរ​មក​ស្ដាប់​ព្រះ​យេហូវ៉ា​វិញ ហើយ​កាន់​តាម​បញ្ញត្តិ​ទាំង​អស់​របស់​លោក ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ។ ៩ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ បាន​សម្រេច​គ្រប់​ប្រការ និង​មាន​ផល​ជា​បរិបូរ។+ លោក​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​កូន​ចៅ​ជា​ច្រើន ហើយ​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​នឹង​កើន​ឡើង ព្រម​ទាំង​ផល​ដំណាំ​របស់​អ្នក​រាល់​គ្នា​នឹង​មាន​ទិន្នផល​ខ្ពស់ ដោយ​សារ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ជួយ​ឲ្យ​អ្នក​រាល់​គ្នា​ចម្រុង​ចម្រើន​ម្ដង​ទៀត ដូច​ដែល​លោក​ពេញ​ចិត្ត​ជួយ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ដែរ។+ ១០ ព្រោះអ្នក​រាល់​គ្នា​នឹង​ស្ដាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា និង​កាន់​តាមច្បាប់​និង​បញ្ញត្តិ​របស់​លោក​ដែល​មាន​ក្នុង​សៀវភៅ​ច្បាប់​នេះ ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដោយ​អស់​ពី​ចិត្ត អស់​ពី​ជីវិត។*+

  • បណ្ដាស្ដេចទី១ ៨:៤៨, ៤៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤៨ បើ​ពួក​គេ​វិល​ត្រឡប់​មក​រក​លោក​វិញ​ដោយ​អស់​ពី​ចិត្ត+អស់​ពី​កម្លាំង* នៅ​ក្នុង​ស្រុក​របស់​ពួក​សត្រូវ​ដែល​បាន​ចាប់​ពួក​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ ហើយ​ពួក​គេ​អធិដ្ឋាន​ទៅ​លោក​ដោយ​បែរ​មក​ឯ​ស្រុក​ដែល​លោក​បាន​ឲ្យ​ដល់​បុព្វ​បុរស​របស់​ពួក​គេ ហើយ​ឆ្ពោះ​មក​ឯ​ក្រុង​ដែល​លោក​បាន​ជ្រើស​រើស ព្រម​ទាំង​តម្រង់​មក​វិហារ​ដែល​ខ្ញុំ​បាន​សាង​សង់​សម្រាប់​នាម​របស់​លោក+ ៤៩ នោះ​សូម​លោក​ស្ដាប់​សេចក្ដី​អធិដ្ឋាន​និង​ពាក្យ​អង្វរ​សុំ​របស់​ពួក​គេ​ពី​ស្ថាន​សួគ៌ ជា​ទី​អាស្រ័យ​នៅ​របស់​លោក+ ហើយ​សូម​លោក​ជួយ​ពួក​គេ​ផង

  • យេរេមា ២៩:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ​«​‹អ្នក​រាល់​គ្នា​នឹង​ខំ​ស្វែង​រក​ខ្ញុំ ហើយ​រក​ខ្ញុំ​ឃើញ​មែន។+ ព្រោះ​អ្នក​រាល់​គ្នា​ស្វែង​រក​ខ្ញុំ​អស់​ពី​ចិត្ត+

  • យ៉ូអែល ២:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ប៉ុន្តែ​សូម្បី​តែ​ឥឡូវ​នេះ ចូរ​ត្រឡប់​មក​រក​ខ្ញុំ​វិញ​ដោយ​អស់​ពី​ចិត្ត+ ដោយ​តម​អាហារ+និង​ដោយ​យំ​ទួញ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក