បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៣៤:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ ពេល​នោះ ព្រះ​យេហូវ៉ា​បាន​ឆ្លង​កាត់​ខាង​មុខ​ម៉ូសេ រួច​ប្រកាស​ថា​៖ ​«​យេហូវ៉ា យេហូវ៉ា ជា​ព្រះ​នៃ​សេចក្ដី​មេត្តា​ករុណា+និង​សេចក្ដី​អាណិត​អាសូរ។*+ លោក​យឺត​នឹង​ខឹង+ ហើយ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់+និង​សេចក្ដី​ពិត*ជា​បរិបូរ។+

  • ការបំភ្លឺច្បាប់ ៣០:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ នោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​រំដោះ​អ្នក​រាល់​គ្នាពី​ការ​ជាប់​ជា​ឈ្លើយ។+ ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​រាល់​គ្នា+ ហើយ​ថែម​ទាំង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ស្រុក​ដែល​លោក​បាន​បណ្ដេញ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រស់​នៅ។+

  • ប្រវត្តិហេតុទី២ ៣០:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ពេល​អ្នក​រាល់​គ្នា​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​វិញ នោះ​បង​ប្អូន​និង​កូន​ៗ​របស់​អ្នក​រាល់​គ្នា​នឹង​ទទួល​សេចក្ដី​មេត្តា​ពី​ពួក​អ្នក​ដែល​បាន​ចាប់​ពួក​គេ​ជា​ឈ្លើយ+ ហើយ​អ្នក​ទាំង​នោះ​នឹង​ឲ្យ​ពួក​គេ​ត្រឡប់​មក​ទឹក​ដី​នេះ​វិញ។+ នេះ​គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា មាន​ចិត្ត​អាណិត​អាសូរ​និង​សេចក្ដី​មេត្តា​ករុណា។+ បើ​អ្នក​រាល់​គ្នា​ត្រឡប់​មក​រក​លោក​វិញ លោក​នឹង​មិន​ព្រងើយ​កន្តើយ*នឹង​អ្នក​រាល់​គ្នា​ឡើយ​»។+

  • នេហេមា ៩:៣១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣១ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​មិន​បាន​បោះ​បង់​ចោល​ពួក​គេ ឬ​បំផ្លាញ​ពួក​គេ​ឲ្យ​សាប​សូន្យ​ទេ+ ព្រោះ​លោក​ជា​ព្រះ​ដែល​មាន​សេចក្ដី​មេត្តា​ករុណា​ដ៏​លើស​លប់ និង​សេចក្ដី​អាណិត​អាសូរ​ជា​បរិបូរ។+

  • អេសាយ ៥៤:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៧ ​«​អស់​មួយ​រយៈ​ពេល​ខ្លី ខ្ញុំ​បាន​បោះ​បង់​ចោល​អ្នក

      តែ​ដោយ​សេចក្ដី​មេត្តា​ករុណា​ដ៏​ធំ​ធេង ខ្ញុំ​នឹង​ប្រមូល​អ្នក​មក​វិញ។+

  • អេសាយ ៥៥:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៧ ចូរ​ឲ្យ​មនុស្ស​ទុច្ចរិត​លះ​ចោល​ផ្លូវ​របស់​ខ្លួន+

      ហើយ​មនុស្ស​អាក្រក់​លះ​បង់​គំនិត​របស់​ខ្លួន​ទៅ។

      ចូរ​ឲ្យ​គាត់​ត្រឡប់​មក​ព្រះ​យេហូវ៉ា ព្រោះ​លោក​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​គាត់+

      គឺ​មក​ឯ​ព្រះ​នៃ​យើង ព្រោះ​លោក​នឹង​អភ័យ​ទោស​ឲ្យ​ជា​បរិបូរ។*+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក