-
ដើមកំណើត ១២:១-៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់អាប់រ៉ាមថា៖ «ចូរចេញពីស្រុកអ្នក ពីញាតិសន្ដានរបស់អ្នក និងពីក្រុមគ្រួសារឪពុកអ្នក ហើយធ្វើដំណើរទៅស្រុកដែលខ្ញុំនឹងបង្ហាញដល់អ្នក។+ ២ ខ្ញុំនឹងធ្វើឲ្យអ្នកក្លាយទៅជាជាតិសាសន៍មួយដ៏ធំខ្លាំងក្លា។ ខ្ញុំនឹងឲ្យពរអ្នក ព្រមទាំងធ្វើឲ្យអ្នកមានឈ្មោះល្បីល្បាញ ហើយអ្នកឯទៀតនឹងទទួលពរតាមរយៈអ្នក។+ ៣ ខ្ញុំនឹងឲ្យពរដល់អ្នកណាដែលឲ្យពរដល់អ្នក ហើយខ្ញុំនឹងដាក់បណ្ដាសាដល់អ្នកណាដែលដាក់បណ្ដាសាដល់អ្នក។+ គ្រប់ក្រុមគ្រួសារនៅផែនដីនឹងទទួលពរតាមរយៈអ្នក»។+
-
-
ដើមកំណើត ២២:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ក្រោយនោះ ទេវតារបស់ព្រះយេហូវ៉ាបាននិយាយពីលើមេឃ ទៅកាន់អាប្រាហាំម្ដងទៀតថា៖
-
-
ដើមកំណើត ២៦:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ចូរស្នាក់នៅក្នុងស្រុកនេះជាជនបរទេសចុះ។+ ខ្ញុំនឹងបន្តនៅជាមួយនឹងអ្នក ហើយឲ្យពរអ្នក ព្រោះខ្ញុំនឹងឲ្យស្រុកទាំងអស់នេះដល់អ្នកនិងកូនចៅ*របស់អ្នក។+ ខ្ញុំនឹងធ្វើតាមពាក្យសម្បថដែលខ្ញុំបានស្បថនឹងអាប្រាហាំឪពុកអ្នក ដែលថា៖+ ៤ ‹ខ្ញុំនឹងធ្វើឲ្យកូនចៅអ្នកមានចំនួនច្រើនដូចផ្កាយនៅលើមេឃ។+ ខ្ញុំនឹងឲ្យស្រុកទាំងនេះដល់កូនចៅរបស់អ្នក+ ហើយប្រជាជាតិទាំងអស់នៅផែនដីនឹងទទួលពរតាមរយៈកូនចៅ*របស់អ្នក›+
-