បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ២៦:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេហ្ស៊ីប ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា+ ដោយ​ការ​អស្ចារ្យ ដោយ​សញ្ញា​សម្គាល់ និង​ដោយ​ការ​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច។+

  • ចម្រៀងសរសើរព្រះ ៧៨:៤៣-៥១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤៣ ពួក​គេ​បាន​ភ្លេច​ការ​អស្ចារ្យ​របស់​លោក​នៅ​ស្រុក​អេហ្ស៊ីប+

      និង​ភ្លេច​អព្ភូតហេតុ​ផ្សេង​ៗ​ដែល​លោក​បាន​ធ្វើ​នៅ​តំបន់​ក្រុង​សូអាន

      ៤៤ ហើយ​ក៏​បាន​ភ្លេច​ថា ព្រះ​បាន​ធ្វើ​ឲ្យ​ព្រែក​នៃ​ទន្លេ​នីល​ប្រែ​ទៅ​ជា​ឈាម+

      ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​មិន​អាច​ផឹក​ទឹក​ពី​ព្រែក​នោះ​បាន​ឡើយ។

      ៤៥ លោក​បាន​ចាត់​សត្វ​របោម*ឲ្យ​ធ្វើ​ទុក្ខ​ពួក​គេ+

      ហើយ​ឲ្យ​កង្កែប​មក​បំផ្លាញ​ពួក​គេ។+

      ៤៦ លោក​បាន​ឲ្យ​ហ្វូង​កណ្ដូប​ទៅ​ស៊ី​បង្ហិន​បង្ហោច​ដំណាំ​របស់​ពួក​គេ

      ហើយ​ភោគ​ផល​ដែល​ពួក​គេ​បាន​មក​ពី​ការ​ប្រឹង​ប្រែង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​បាន​ក្លាយ​ជា​ចំណី​របស់​ហ្វូង​កណ្ដូប។+

      ៤៧ លោក​បាន​ទម្លាក់​ដុំ​ទឹក​កក​បំផ្លាញ​វល្លិ​ទំពាំង​បាយ​ជូរ+

      និង​ដើម​ល្វា​តូច​របស់​ពួក​គេ។

      ៤៨ លោក​ឲ្យ​ដុំ​ទឹក​កក​ធ្លាក់​មក​សម្លាប់​សត្វ​ដែល​ពួក​គេ​ប្រើ​ធ្វើ​ការ+

      ហើយ​បំផ្លាញ​ហ្វូង​សត្វ​របស់​ពួក​គេ​ដោយ​រន្ទះ​បាញ់។*

      ៤៩ លោក​ខឹង​ពួក​គេ​ខ្លាំង​ណាស់

      លោក​ខឹង​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​លោក​ធ្វើ​ឲ្យ​ពួក​គេ​រង​ទុក្ខ​វេទនា

      លោក​បាន​ចាត់​កង​ទ័ព​ទេវតា​ឲ្យ​នាំ​អន្តរាយ​មក​លើ​ពួក​គេ។

      ៥០ លោក​បាន​ធ្វើ​តាម​កំហឹង​របស់​លោក

      លោក​មិន​បាន​ប្រណី​ជីវិត*ពួក​គេ​ទេ

      លោក​បាន​ឲ្យ​ពួក​គេ​កើត​រោគ​រាត​ត្បាត។

      ៥១ នៅ​ទី​បំផុត លោក​សម្លាប់​កូន​ច្បង​ទាំង​អស់​របស់​ពួក​អេហ្ស៊ីប+

      គឺ​កូន​ដំបូង​ដែល​បាន​កើត​ក្នុង​ត្រសាល​របស់​ហាំ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក