បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ៤:៣៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៤ អ្នក​រាល់​គ្នា​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ហើយ​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​ជួយ​រំដោះ​អ្នក​រាល់​គ្នា​ពី​ស្រុក​អេហ្ស៊ីប​ដោយ​ការ​វិនិច្ឆ័យ ដោយ​សញ្ញា​សម្គាល់ ដោយ​ការ​អស្ចារ្យ+ ដោយ​សង្គ្រាម+ ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា+ និង​ដោយ​ការ​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច។+ តើ​លោក​ធ្លាប់​ធ្វើ​ដូច​នោះ​ចំពោះ​ប្រជា​ជាតិ​ណា​មួយ​ដែរ​ឬ​ទេ?

  • នេហេមា ៩:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ បន្ទាប់​មក លោក​បាន​ធ្វើ​ការ​អស្ចារ្យ​ទាស់​នឹង​ផារ៉ូ ព្រម​ទាំង​ពួក​អ្នក​បម្រើ​និង​រាស្ត្រ​របស់​គាត់​ទាំង​អស់+ ព្រោះ​លោក​បាន​ឃើញ​ថា​ពួក​គេ​បាន​ធ្វើ​បាប+រាស្ត្រ​របស់​លោក។ លោក​បាន​ធ្វើ​ឲ្យ​នាម​របស់​លោក​ល្បី​រន្ទឺ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។+

  • ចម្រៀងសរសើរព្រះ ១០៥:២៧-៣៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៧ លោក​បាន​ឲ្យ​ពួក​គាត់​ធ្វើ​ការ​អស្ចារ្យ​នៅ​ចំពោះ​មុខ​ពួក​គេ*

      និង​ឲ្យ​ពួក​គាត់​ធ្វើ​អព្ភូតហេតុ​ផ្សេង​ៗ​ក្នុង​ទឹក​ដី​របស់​ហាំ។+

      ២៨ លោក​ធ្វើ​ឲ្យ​ទឹក​ដី​នោះ​ងងឹត​សូន្យ​ឈឹង។+

      ពួក​គាត់​មិន​បាន​ប្រឆាំង​នឹង​ប្រសាសន៍​របស់​លោក​ឡើយ។

      ២៩ លោក​ធ្វើ​ឲ្យ​ទឹក​របស់​ពួក​គេ​ប្រែ​ទៅ​ជា​ឈាម

      ហើយ​ធ្វើ​ឲ្យ​ត្រី​របស់​ពួក​គេ​ស្លាប់។+

      ៣០ មាន​កង្កែប​ពាស​ទឹក​ពាស​ដី​ក្នុង​ស្រុក​របស់​ពួក​គេ+

      សូម្បី​តែ​ក្នុង​វិមាន​ស្ដេច ក៏​មាន​ដែរ។

      ៣១ លោក​បញ្ជា​ហ្វូង​របោម​និង​ហ្វូង​សុច

      ឲ្យ​ចូល​ទៅ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពេញ​ទឹក​ដី​របស់​ពួក​គេ។+

      ៣២ លោក​ទម្លាក់​ដុំ​ទឹក​កក​ជំនួស​ភ្លៀង

      លោក​បាញ់​ផ្លេក​បន្ទោរ*ទៅ​លើ​ទឹក​ដី​របស់​ពួក​គេ។+

      ៣៣ លោក​បំផ្លាញ​ចម្ការ​ទំពាំង​បាយ​ជូរ​និង​ដើម​ល្វា​តូច​របស់​ពួក​គេ

      ព្រម​ទាំង​កម្ទេច​ដើម​ឈើ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​នោះ។

      ៣៤ លោក​បង្គាប់​ហ្វូង​កណ្ដូប​ឲ្យ​ចូល​រុក​រាន

      កណ្ដូប​ទាំង​នោះ​មាន​ចំនួន​ច្រើន​ឥត​គណនា។+

      ៣៥ ពួក​វា​ស៊ី​បង្ហិន​រុក្ខជាតិ​ទាំង​អស់​ដែល​មាន​ក្នុង​ទឹក​ដី​របស់​ពួក​គេ

      ហើយ​ពួក​វា​ស៊ី​បំផ្លាញ​ផល​ដំណាំ​របស់​ពួក​គេ​ខ្ទេច​ខ្ទី​អស់។

      ៣៦ បន្ទាប់​មក លោក​បាន​សម្លាប់​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ​ក្នុង​ស្រុក​នោះ+

      គឺ​កូន​ដំបូង​ដែល​ពួក​គេ​បាន​បង្កើត។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក