-
ជំរឿនបណ្ដាជន ២១:២៣, ២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ ប៉ុន្តែ ស្ដេចស៊ីហុនមិនបានអនុញ្ញាតឲ្យពួកគេឆ្លងកាត់ទឹកដីរបស់គាត់ទេ។ ផ្ទុយទៅវិញ គាត់បានប្រមូលបណ្ដាជនរបស់គាត់ទាំងអស់ ទៅច្បាំងនឹងពួកអ៊ីស្រាអែលនៅតំបន់ស្ងាត់ជ្រងំ។ ពេលទៅដល់ គាត់បានវាយប្រហារពួកគេនៅក្រុងយេហាស+ ២៤ តែពួកអ៊ីស្រាអែលបានវាយឈ្នះស្ដេចស៊ីហុន+ ហើយចាប់យកទឹកដីរបស់គាត់+ ចាប់ពីជ្រលងអើណូន+រហូតដល់ជ្រលងយ៉ាបុក+ ក្បែរទឹកដីរបស់ពួកអាំម៉ូន ត្រឹមក្រុងយ៉ាសឺ+ ព្រោះក្រុងនេះនៅជាប់ព្រំប្រទល់ទឹកដីរបស់ពួកអាំម៉ូន។+
-
-
យ៉ូស្វេ ១២:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ជនជាតិអ៊ីស្រាអែលបានច្បាំងឈ្នះស្ដេចទាំងប៉ុន្មានដែលនៅខាងកើតទន្លេយ៉ូដាន់ ហើយគ្រប់គ្រងទឹកដីរបស់ពួកគេ ចាប់ពីជ្រលងអើណូន+ លាតសន្ធឹងដល់ភ្នំហឺម៉ូន+ និងផ្នែកខាងកើតតំបន់អារ៉ាបាទាំងមូល។ ស្ដេចដែលជនជាតិអ៊ីស្រាអែលបានច្បាំងឈ្នះមានដូចតទៅ៖+ ២ ស៊ីហុន+ស្ដេចជនជាតិអាម៉ូរីដែលរស់នៅក្រុងហែសបូន គាត់បានគ្រប់គ្រងចាប់ពីក្រុងអារ៉ូអ៊ើរ+ ដែលនៅលើច្រាំងជ្រលងអើណូន+ គឺចាប់ពីពាក់កណ្ដាលជ្រលងអើណូន និងមួយចំហៀងស្រុកគីលាត រហូតដល់ជ្រលងយ៉ាបុក ដែលជាព្រំប្រទល់ស្រុកអាំម៉ូន។
-