បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ២:៣០-៣៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣០ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ស្ដេច​ស៊ីហុន​មិន​បាន​អនុញ្ញាត​ឲ្យ​យើង​ដើរ​ឆ្លង​កាត់​ស្រុក​គាត់​ទេ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ឲ្យ​គាត់​មាន​ចិត្ត​រឹង​រូស+ ដើម្បី​ប្រគល់​គាត់​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ឃើញ​ដូច្នោះ​មែន។+

      ៣១ ​«​បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ទៀត​ថា​៖ ‹មើល! ខ្ញុំ​បាន​ប្រគល់​ស្ដេច​ស៊ីហុន​និង​ទឹក​ដី​របស់​គាត់ ឲ្យ​អ្នក​ហើយ។ ដូច្នេះ ចូរ​ទៅ​ចាប់​យក​ទឹក​ដី​នោះ​ទុក​ជា​មត៌ក​ចុះ›។+ ៣២ ពេល​ស្ដេច​ស៊ីហុន​នាំ​ទ័ព​ទាំង​អស់​របស់​គាត់ មក​ច្បាំង​នឹង​យើង​នៅ​ក្រុង​យេហាស+ ៣៣ ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​បាន​ប្រគល់​គាត់​មក​ក្នុង​កណ្ដាប់​ដៃ​យើង។ ដូច្នេះ យើង​ក៏​វាយ​ឈ្នះ​គាត់​និង​កូន​ៗ​គាត់ ព្រម​ទាំង​ទ័ព​ទាំង​អស់​របស់​គាត់។ ៣៤ នៅ​ពេល​នោះ យើង​បាន​ចាប់​យក​ក្រុង​ទាំង​អស់​របស់​គាត់ ហើយ​បំផ្លាញ​ក្រុង​ទាំង​នោះ​ចោល រួម​ទាំង​បុរស ស្ត្រី និង​កូន​ក្មេង​ផង​ដែរ គ្មាន​អ្នក​ណា​ម្នាក់​រួច​ជីវិត​ឡើយ។+ ៣៥ ប៉ុន្តែ យើង​បាន​រឹប​អូស​យក​របស់​របរ និង​ហ្វូង​សត្វ​ពី​ក្រុង​ទាំង​នោះ។

  • ការបំភ្លឺច្បាប់ ២៩:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ នៅ​ទី​បំផុត អ្នក​រាល់​គ្នា​បាន​មក​ដល់​ទី​នេះ។ ឯ​ស៊ីហុន​ជា​ស្ដេច​ក្រុង​ហែសបូន+ និង​អុក​ជា​ស្ដេច​នៃ​តំបន់បាសាន+ ពួក​គេបាន​ចេញ​មក​ច្បាំង​នឹង​យើង តែ​ពួក​គេ​មិន​បាន​ឈ្នះ​យើង​ទេ។+

  • អ្នកសម្រេចក្ដី ១១:១៩, ២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ ​«​‹បន្ទាប់​មក ជន​ជាតិ​អ៊ីស្រាអែល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ឯ​ស៊ីហុន​ជា​ស្ដេច​ជន​ជាតិ​អាម៉ូរី និង​ជា​ស្ដេច​ក្រុង​ហែសបូន ដោយ​ប្រាប់​ថា​៖ ​«​សូម​ឲ្យ​យើង​ដើរ​កាត់​ទឹក​ដី​របស់​អ្នក ទៅ​កន្លែង​របស់​យើង​ផង​»។+ ២០ ប៉ុន្តែ ស៊ីហុន​មិន​ទុក​ចិត្ត​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ដើរ​ឆ្លង​កាត់​តំបន់​របស់​គាត់​ឡើយ។ ដូច្នេះ ស៊ីហុន​ក៏​ប្រមូល​មនុស្ស​ទាំង​អស់​របស់​គាត់​ទៅ​បោះ​ទ័ព​នៅ​ក្រុង​យេហាស រួច​ប្រយុទ្ធ​នឹង​ជន​ជាតិ​អ៊ីស្រាអែល។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក