-
ជំរឿនបណ្ដាជន ២១:២៣, ២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ ប៉ុន្តែ ស្ដេចស៊ីហុនមិនបានអនុញ្ញាតឲ្យពួកគេឆ្លងកាត់ទឹកដីរបស់គាត់ទេ។ ផ្ទុយទៅវិញ គាត់បានប្រមូលបណ្ដាជនរបស់គាត់ទាំងអស់ ទៅច្បាំងនឹងពួកអ៊ីស្រាអែលនៅតំបន់ស្ងាត់ជ្រងំ។ ពេលទៅដល់ គាត់បានវាយប្រហារពួកគេនៅក្រុងយេហាស+ ២៤ តែពួកអ៊ីស្រាអែលបានវាយឈ្នះស្ដេចស៊ីហុន+ ហើយចាប់យកទឹកដីរបស់គាត់+ ចាប់ពីជ្រលងអើណូន+រហូតដល់ជ្រលងយ៉ាបុក+ ក្បែរទឹកដីរបស់ពួកអាំម៉ូន ត្រឹមក្រុងយ៉ាសឺ+ ព្រោះក្រុងនេះនៅជាប់ព្រំប្រទល់ទឹកដីរបស់ពួកអាំម៉ូន។+
-
-
អ្នកសម្រេចក្ដី ១១:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ប៉ុន្តែ ស៊ីហុនមិនទុកចិត្តជនជាតិអ៊ីស្រាអែលឲ្យដើរឆ្លងកាត់តំបន់របស់គាត់ឡើយ។ ដូច្នេះ ស៊ីហុនក៏ប្រមូលមនុស្សទាំងអស់របស់គាត់ទៅបោះទ័ពនៅក្រុងយេហាស រួចប្រយុទ្ធនឹងជនជាតិអ៊ីស្រាអែល។+
-