-
ជំរឿនបណ្ដាជន ២១:២១-២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ ពេលនោះ ពួកអ៊ីស្រាអែលបានចាត់ពួកអ្នកនាំសារឲ្យទៅប្រាប់ស៊ីហុនជាស្ដេចស្រុកអាម៉ូរីថា៖+ ២២ «សូមអនុញ្ញាតឲ្យពួកខ្ញុំដើរឆ្លងកាត់ស្រុករបស់លោកផង។ ពួកខ្ញុំនឹងមិនដើរកាត់ស្រែឬចម្ការទំពាំងបាយជូរណាមួយទេ ហើយក៏មិនផឹកទឹកពីអណ្ដូងណាមួយដែរ។ ពួកខ្ញុំនឹងដើរតាមផ្លូវស្ដេច* រហូតដល់ពួកខ្ញុំឆ្លងផុតទឹកដីរបស់លោក»។+ ២៣ ប៉ុន្តែ ស្ដេចស៊ីហុនមិនបានអនុញ្ញាតឲ្យពួកគេឆ្លងកាត់ទឹកដីរបស់គាត់ទេ។ ផ្ទុយទៅវិញ គាត់បានប្រមូលបណ្ដាជនរបស់គាត់ទាំងអស់ ទៅច្បាំងនឹងពួកអ៊ីស្រាអែលនៅតំបន់ស្ងាត់ជ្រងំ។ ពេលទៅដល់ គាត់បានវាយប្រហារពួកគេនៅក្រុងយេហាស+ ២៤ តែពួកអ៊ីស្រាអែលបានវាយឈ្នះស្ដេចស៊ីហុន+ ហើយចាប់យកទឹកដីរបស់គាត់+ ចាប់ពីជ្រលងអើណូន+រហូតដល់ជ្រលងយ៉ាបុក+ ក្បែរទឹកដីរបស់ពួកអាំម៉ូន ត្រឹមក្រុងយ៉ាសឺ+ ព្រោះក្រុងនេះនៅជាប់ព្រំប្រទល់ទឹកដីរបស់ពួកអាំម៉ូន។+
២៥ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានចាប់យកក្រុងទាំងអស់នៅស្រុកអាម៉ូរី+ រួមទាំងក្រុងហែសបូននិងក្រុងតូចៗដែលនៅជុំវិញនោះដែរ ហើយតាំងទីលំនៅក្នុងក្រុងទាំងនោះ។ ២៦ ក្រុងហែសបូនជារាជធានីរបស់ស៊ីហុនស្ដេចជនជាតិអាម៉ូរី ជាក្រុងដែលស្ដេចស៊ីហុនបានដណ្ដើមយកពីស្ដេចស្រុកម៉ូអាប់ ព្រមទាំងទឹកដីទាំងអស់ រហូតដល់ជ្រលងអើណូន។
-
-
ការបំភ្លឺច្បាប់ ២:២៦, ២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ «រួចខ្ញុំបានចាត់ពួកអ្នកនាំសារពីតំបន់ស្ងាត់ជ្រងំកេដេម៉ូត+ ឲ្យទៅជួបស្ដេចស៊ីហុនដែលគ្រប់គ្រងនៅក្រុងហែសបូន ដោយនាំពាក្យមេត្រីថា៖+ ២៧ ‹សូមលោកអនុញ្ញាតឲ្យពួកខ្ញុំដើរឆ្លងកាត់ស្រុករបស់លោកផង។ ពួកខ្ញុំគ្រាន់តែដើរតាមផ្លូវប៉ុណ្ណោះ មិនបែរទៅខាងឆ្វេងឬខាងស្ដាំទេ។+
-