-
ការបំភ្លឺច្បាប់ ១២:៣១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ អ្នករាល់គ្នាមិនត្រូវធ្វើតាមពួកគេជាដាច់ខាត ព្រោះប្រជាជាតិទាំងនោះមានការប្រព្រឹត្តដ៏គួរឲ្យស្អប់ខ្ពើមសព្វបែបយ៉ាង ក្នុងការគោរពបូជាព្រះរបស់ពួកគេ។ ពួកគេថែមទាំងដុតកូនប្រុសកូនស្រីខ្លួនជូនព្រះទាំងនោះទៀតផង។ ទង្វើទាំងនោះ ព្រះយេហូវ៉ាស្អប់ខ្លាំងណាស់។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវធ្វើដូច្នោះចំពោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាឡើយ។+
-
-
ការបំភ្លឺច្បាប់ ១៨:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ «កាលណាអ្នករាល់គ្នាចូលទៅរស់នៅក្នុងស្រុកដែលព្រះយេហូវ៉ាប្រគល់ឲ្យអ្នករាល់គ្នា នោះមិនត្រូវមានការប្រព្រឹត្តដ៏គួរឲ្យស្អប់ខ្ពើមតាមប្រជាជាតិទាំងនោះឡើយ។+
-
-
ការបំភ្លឺច្បាប់ ១៨:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ព្រោះអ្នកដែលប្រព្រឹត្តអំពើទាំងនេះ គឺជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាណាស់។ ដោយសារការប្រព្រឹត្តដ៏គួរឲ្យស្អប់ខ្ពើមទាំងនេះហើយបានជាព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា នឹងបណ្ដេញពួកគេចេញពីមុខអ្នករាល់គ្នា។
-