បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ១៨:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​តាម​ពួក​អ្នក​ស្រុក​អេហ្ស៊ីប ជា​ស្រុក​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​រស់​នៅ ហើយ​ក៏​មិន​ត្រូវ​ប្រព្រឹត្ត​តាម​ពួក​អ្នក​ស្រុក​កាណាន ជា​ស្រុក​ដែល​ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​នៅ​នោះ​ដែរ។+ អ្នក​រាល់​គ្នា​មិន​ត្រូវ​ដើរ​តាម​គន្លង​របស់​ពួក​គេ​ឡើយ។

  • ច្បាប់លេវី ១៨:២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​កូន​ចៅ​ខ្លួន​ទៅ​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​ម៉ូឡេក​ឡើយ+ ព្រោះ​ទង្វើ​នោះ​នាំ​ឲ្យ​នាម​ព្រះ​របស់​អ្នក​រាល់​គ្នា​អាប់​ឱន។+ ខ្ញុំ​គឺ​យេហូវ៉ា។

  • ច្បាប់លេវី ២០:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹បើ​អ្នក​រាល់​គ្នា​ឬ​ជន​បរទេស​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា យក​កូន​ចៅ​របស់​ខ្លួន​ទៅ​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​ម៉ូឡេក អ្នក​នោះ​ត្រូវ​ស្លាប់​ជា​មិន​ខាន។+ បណ្ដា​ជន​ត្រូវ​គប់​ដុំ​ថ្ម​សម្លាប់​អ្នក​នោះ។

  • ការបំភ្លឺច្បាប់ ១៨:១០-១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​មាន​អ្នក​ណា​ម្នាក់​យក​កូន​ប្រុស​កូន​ស្រី​ខ្លួន​ទៅ​ដុត​ជូន​ជា​គ្រឿង​បូជា​ទេ+ ហើយ​មិន​ត្រូវ​ឲ្យ​មាន​ការ​ទស្សន៍​ទាយ+ ឬ​មាន​គ្រូ​វេទមន្ត+ គ្រូ​មើល​ប្រផ្នូល+ គ្រូ​ធ្មប់+ ១១ គ្រូ​ដាក់​អំពើ​ណា​ឡើយ។ អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​ទៅ​រក​គ្រូ​ខាប+ គ្រូ​ទាយ+ ឬ​គ្រូ​អន្ទង​ខ្មោច​ដែរ។+ ១២ ព្រោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នេះ គឺ​ជា​ទី​ស្អប់ខ្ពើម​ដល់​ព្រះ​យេហូវ៉ា​ណាស់។ ដោយ​សារ​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ទាំង​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា នឹង​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា។

  • យេរេមា ៣២:៣៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៥ បន្ថែម​ទៅ​ទៀត ពួក​គេ​បាន​សង់​ទី​ខ្ពស់​ៗ​ជូន​ដល់​ព្រះ​បាល នៅ​ជ្រលង​ហ៊ីណំ*+ ដើម្បី​បូជា​កូន​ប្រុស​កូន​ស្រី​របស់​ពួក​គេ​ដល់​ព្រះ​ម៉ូឡេក។+ ខ្ញុំ​មិន​បាន​បង្គាប់​ពួក​គេ​ឲ្យ​ធ្វើ​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​បែប​នេះ​ទេ+ ហើយ​ក៏​មិន​ដែល​មាន​នៅ​ក្នុង​គំនិត​ខ្ញុំ​សោះ​ឡើយ។ ពួក​យូដា​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ណាស់›។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក