-
ច្បាប់លេវី ១៨:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តតាមពួកអ្នកស្រុកអេហ្ស៊ីប ជាស្រុកដែលអ្នករាល់គ្នាធ្លាប់រស់នៅ ហើយក៏មិនត្រូវប្រព្រឹត្តតាមពួកអ្នកស្រុកកាណាន ជាស្រុកដែលខ្ញុំនឹងនាំអ្នករាល់គ្នាទៅនៅនោះដែរ។+ អ្នករាល់គ្នាមិនត្រូវដើរតាមគន្លងរបស់ពួកគេឡើយ។
-
-
ការបំភ្លឺច្បាប់ ១២:៣១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ អ្នករាល់គ្នាមិនត្រូវធ្វើតាមពួកគេជាដាច់ខាត ព្រោះប្រជាជាតិទាំងនោះមានការប្រព្រឹត្តដ៏គួរឲ្យស្អប់ខ្ពើមសព្វបែបយ៉ាង ក្នុងការគោរពបូជាព្រះរបស់ពួកគេ។ ពួកគេថែមទាំងដុតកូនប្រុសកូនស្រីខ្លួនជូនព្រះទាំងនោះទៀតផង។ ទង្វើទាំងនោះ ព្រះយេហូវ៉ាស្អប់ខ្លាំងណាស់។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវធ្វើដូច្នោះចំពោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាឡើយ។+
-