-
បណ្ដាស្ដេចទី១ ១១:១-៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ស្ដេចសាឡូម៉ូនបានស្រឡាញ់ស្ត្រីជនជាតិដទៃជាច្រើនទៀត+ ក្រៅពីកូនស្រីរបស់ផារ៉ូ។+ ស្ត្រីទាំងនោះរួមមាន៖ ជនជាតិម៉ូអាប់+ ជនជាតិអាំម៉ូន+ ជនជាតិអេដំ ជនជាតិស៊ីដូន+ និងជនជាតិហេត។+ ២ ស្ត្រីទាំងនោះមកពីជនជាតិផ្សេងៗដែលព្រះយេហូវ៉ាបានមានប្រសាសន៍ហាមពួកអ៊ីស្រាអែលថា៖ «អ្នកមិនត្រូវរៀបការជាមួយនឹងពួកគេឡើយ ព្រោះពួកគេនឹងបំបែរចិត្តអ្នកទៅតាមព្រះរបស់ពួកគេមិនខាន»។+ ប៉ុន្តែ សាឡូម៉ូនបាននៅជិតស្និទ្ធនឹងពួកគេ ហើយស្រឡាញ់ពួកគេ។ ៣ គាត់មានភរិយាចំនួន៧០០នាក់ជាអ្នកដែលមានឋានៈខ្ពស់ ហើយមានភរិយាបន្ទាប់ចំនួន៣០០នាក់។ បន្តិចម្ដងៗស្ត្រីទាំងនោះបានបំបែរចិត្តគាត់។
-
-
នេហេមា ១៣:២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ គឺដោយសារស្ត្រីដូចនេះហើយ ដែលស្ដេចសាឡូម៉ូនបានធ្វើអំពើខុសឆ្គង មែនទេ? ព្រះរបស់គាត់បានស្រឡាញ់គាត់+ ហើយតាំងគាត់ឡើងជាស្ដេចលើស្រុកអ៊ីស្រាអែលទាំងមូល។ ក្នុងចំណោមប្រជាជាតិនានាគ្មានស្ដេចណាដូចគាត់ទេ។+ ទោះជាយ៉ាងនោះក្ដី ប្រពន្ធទាំងឡាយរបស់គាត់ដែលជាជនជាតិដទៃ នៅតែអាចនាំគាត់ឲ្យប្រព្រឹត្តអំពើខុសឆ្គងបានដែរ។+
-