-
ប្រវត្តិហេតុទី២ ៣១:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ បន្ថែមទៅទៀត ស្ដេចបានបង្គាប់បណ្ដាជនដែលរស់នៅក្រុងយេរូសាឡិម ឲ្យប្រគល់ភោគផលរបស់ខ្លួនមួយចំណែកដល់ពួកសង្ឃនិងពួកលេវីតាមចំនួនដែលបានត្រូវកំណត់ឲ្យ+ ដើម្បីឲ្យពួកគេអាចផ្ដោតអារម្មណ៍ទាំងស្រុងទៅលើច្បាប់របស់ព្រះយេហូវ៉ា។
-
-
នេហេមា ១២:៤៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៤ នៅថ្ងៃដដែលនោះ មានបុរសខ្លះបានត្រូវតែងតាំងឲ្យមើលការខុសត្រូវលើបន្ទប់ឃ្លាំង+ដាក់វិភាគទាន+ ផលដំបូង+ និងអំណោយ១ភាគ១០។+ ពួកគេត្រូវប្រមូលភោគផលពីស្រែតាមក្រុងនានា មកដាក់ក្នុងឃ្លាំង សម្រាប់ទុកជាចំណែកដល់ពួកសង្ឃនិងពួកលេវី ស្របតាមច្បាប់តម្រូវឲ្យ។+ ពេលនោះ បណ្ដាជនក្នុងស្រុកយូដាមានអំណរជាខ្លាំង ព្រោះពួកសង្ឃនិងពួកលេវីបំពេញតួនាទីនៅឯវិហារ។
-