-
ជំរឿនបណ្ដាជន ១៤:១-៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ពេលនោះ ពួកជំនុំបានបន្លឺសំឡេងឡើង ហើយបណ្ដាជនបាននាំគ្នាស្រែកយំពេញមួយយប់។+ ២ បណ្ដាជនអ៊ីស្រាអែលទាំងអស់ចាប់ផ្ដើមរអ៊ូរទាំទាស់នឹងម៉ូសេនិងអេរ៉ុន+ ហើយពួកជំនុំទាំងមូលបាននិយាយប្រឆាំងនឹងពួកគាត់ថា៖ «ស៊ូឲ្យយើងស្លាប់នៅស្រុកអេហ្ស៊ីប ឬនៅតំបន់ស្ងាត់ជ្រងំនេះវិញ ប្រសើរជាង! ៣ ហេតុអ្វីព្រះយេហូវ៉ានាំយើងមកស្រុកនេះឲ្យស្លាប់ដោយដាវដូច្នេះ?+ ប្រពន្ធកូនយើងនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃគេជាមិនខាន។+ បើយើងត្រឡប់ទៅស្រុកអេហ្ស៊ីបវិញគឺប្រសើរជាង»។+
-
-
ការបំភ្លឺច្បាប់ ១:២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ តើកន្លែងដែលយើងនឹងទៅនោះ ជាកន្លែងបែបណា? យើងធ្លាក់ទឹកចិត្តជាខ្លាំង+ ពេលដែលឮបងប្អូនយើងប្រាប់ថា៖ «អ្នកស្រុកនោះមានមាឌធំ ហើយខ្ពស់ជាងយើងឆ្ងាយណាស់។ ក្រុងរបស់ពួកគេធំសម្បើម ហើយមានកំពែងរឹងមាំខ្ពស់ដល់មេឃ។+ យើងថែមទាំងឃើញពួកកូនចៅរបស់អេណាគីម+នៅទីនោះដែរ»›។
-