-
ម៉ាឡាគី ២:១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ព្រោះខ្ញុំស្អប់ការលែងលះ»។+ ព្រះយេហូវ៉ាជាព្រះនៃអ៊ីស្រាអែលមានប្រសាសន៍ដូច្នោះ។ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍តទៅទៀតថា៖ «ខ្ញុំស្អប់អ្នកណាដែលប្រព្រឹត្តអំពើឃោរឃៅ។ ដូច្នេះ ចូរការពារចិត្តគំនិតរបស់អ្នករាល់គ្នា ហើយកុំប្រព្រឹត្តអំពើក្បត់ឲ្យសោះ។+
-
-
ម៉ាថាយ ១៩:៣-៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ក្រោយមក ពួកផារិស៊ីបានមកឯលោកក្នុងបំណងល្បងលលោក ដោយសួរថា៖ «តើមានច្បាប់ឲ្យបុរសលែងលះប្រពន្ធ ដោយមូលហេតុអ្វីក៏ដោយឬទេ?»។+ ៤ លោកតបឆ្លើយថា៖ «តើអ្នករាល់គ្នាមិនធ្លាប់អានទេថា ព្រះដែលបានបង្កើតមនុស្សជាតិដំបូង បានបង្កើតពួកគេជាប្រុសជាស្រី+ ៥ ហើយមានប្រសាសន៍ថា៖ ‹ហេតុនេះហើយបានជាបុរសនឹងចាកចេញពីឪពុកម្ដាយខ្លួន ហើយនៅជាប់ជាមួយនឹងប្រពន្ធរបស់គាត់ រួចពួកគេទាំងពីរនាក់នឹងទៅជាសាច់ឈាមតែមួយ›នោះ?+ ៦ ដូច្នេះ ពួកគេលែងជាពីរទៀតហើយ ប៉ុន្តែជាសាច់ឈាមតែមួយវិញ។ ម្ល៉ោះហើយ កុំឲ្យអ្នកណាពង្រាត់គូដែលព្រះបានផ្សំផ្គុំ*ឡើយ»។+ ៧ ពួកគេសួរលោកថា៖ «បើដូច្នេះ ហេតុអ្វីបានជាម៉ូសេបង្គាប់ឲ្យប្រគល់សំបុត្រលែងលះទៅនាង ហើយឲ្យនាងចុះចេញ?»។+ ៨ លោកមានប្រសាសន៍ទៅពួកគេថា៖ «ម៉ូសេបានអនុញ្ញាតឲ្យអ្នករាល់គ្នាលែងលះប្រពន្ធ ដោយសារអ្នករាល់គ្នាមានចិត្តរឹង។+ ក៏ប៉ុន្តែ នៅដើមដំបូង មិនមែនដូច្នេះទេ។+
-