-
យ៉ូស្វេ ៨:៣០-៣២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣០ ក្រោយមក យ៉ូស្វេបានសង់ទីបូជាមួយនៅលើភ្នំអេបាល+ជូនព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល ៣១ ដូចដែលម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានបង្គាប់ជនជាតិអ៊ីស្រាអែល និងដូចដែលបានកត់ទុកក្នុងសៀវភៅច្បាប់+ម៉ូសេថា៖ «ចូរសង់ទីបូជាមួយធ្វើពីដុំថ្ម ដោយមិនដាប់ដុំថ្មទាំងនោះឡើយ»។*+ នៅលើទីបូជានោះ ពួកគេបានជូនគ្រឿងបូជាដុតនិងគ្រឿងបូជានៃមេត្រីភាពទៅព្រះយេហូវ៉ា។+
៣២ រួចមក យ៉ូស្វេបានសរសេរច្បាប់ម៉ូសេនៅលើថ្មទាំងនោះ គឺជាច្បាប់+ដែលម៉ូសេបានសរសេរនៅចំពោះមុខជនជាតិអ៊ីស្រាអែល។+
-