-
អ្នកសម្រេចក្ដី ៣:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ជនជាតិអ៊ីស្រាអែលនៅក្រោមចំណុះអេកឡូនជាស្ដេចស្រុកម៉ូអាប់អស់រយៈពេល១៨ឆ្នាំ។+
-
-
អ្នកសម្រេចក្ដី ៦:១-៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ប៉ុន្តែ ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើដែលព្រះយេហូវ៉ាមិនពេញចិត្តម្ដងទៀត។+ ម្ល៉ោះហើយ ព្រះយេហូវ៉ាបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃពួកម៉ាឌានអស់រយៈពេល៧ឆ្នាំ។+ ២ ពួកម៉ាឌានបានជិះជាន់ធ្វើបាបជនជាតិអ៊ីស្រាអែល។+ ដូច្នេះ ដោយសារខ្លាចពួកម៉ាឌាន ជនជាតិអ៊ីស្រាអែលធ្វើកន្លែងលាក់ខ្លួន*ជាច្រើននៅតាមភ្នំ ក្នុងរូង និងនៅកន្លែងដែលពិបាកចូលទៅជិត។+ ៣ រាល់ដងដែលជនជាតិអ៊ីស្រាអែលសាបព្រោះគ្រាប់ពូជ នោះពួកម៉ាឌាន ពួកអាម៉ាលេក+ និងពួកអ្នកនៅស្រុកខាងកើត+ តែងតែមកវាយប្រហារជានិច្ច។ ៤ ពួកគេមកបោះជំរំប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ហើយបំផ្លិចបំផ្លាញផលដំណាំរបស់ជនជាតិអ៊ីស្រាអែលរហូតដល់ក្រុងកាសា។ ពួកគេមិនទុកអ្វីសោះឲ្យជនជាតិអ៊ីស្រាអែលបរិភោគ សូម្បីតែសត្វចៀម សត្វគោ និងសត្វលា ក៏ពួកគេមិនទុកឲ្យនៅដែរ។+ ៥ ពួកគេដឹកហ្វូងសត្វនិងត្រសាលមកច្រើនសន្ធឹកដូចហ្វូងកណ្ដូប។+ ពួកគេនិងសត្វអូដ្ឋមានចំនួនច្រើនឥតគណនា។+ ពួកគេចូលមកដើម្បីបំផ្លាញទឹកដីរបស់ជនជាតិអ៊ីស្រាអែល។
-
-
នេហេមា ៩:២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ ហេតុនេះ លោកបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃពួកសត្រូវ+ដែលតែងតែធ្វើទុក្ខពួកគេ។+ ប៉ុន្តែ នៅគ្រាដែលពួកគេមានទុក្ខ ពួកគេស្រែកសុំជំនួយពីលោក លោកតែងតែស្ដាប់ពួកគេពីស្ថានសួគ៌។ ដោយសារលោកមានសេចក្ដីមេត្តាករុណាដ៏លើសលប់ លោកតែងតែផ្ដល់អ្នកសង្គ្រោះឲ្យទៅជួយពួកគេពីកណ្ដាប់ដៃពួកសត្រូវ។+
-