-
ប្រវត្តិហេតុទី២ ១២:៨, ៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ប៉ុន្តែ ពួកគេនឹងក្លាយទៅជាអ្នកបម្រើរបស់ស៊ីសាក់ ដើម្បីឲ្យពួកគេដឹងថាការបម្រើខ្ញុំនិងការបម្រើស្ដេចនានានៅស្រុកឯទៀត គឺខុសគ្នាយ៉ាងណា»។
៩ ដូច្នេះ ស៊ីសាក់ជាស្ដេចស្រុកអេហ្ស៊ីបបានឡើងទៅច្បាំងនឹងក្រុងយេរូសាឡិម។ គាត់បានយករបស់របរមានតម្លៃពីវិហាររបស់ព្រះយេហូវ៉ា+ ហើយក៏បានយកទ្រព្យសម្បត្តិពីវិមានរបស់ស្ដេចដែរ។ ស៊ីសាក់បានយកអ្វីៗទាំងអស់ រួមទាំងខែលមាសទាំងប៉ុន្មានដែលសាឡូម៉ូនបានធ្វើ។+
-
-
យេរេមា ៥:១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ ពេលពួកគេសួរថា៖ ‹ហេតុអ្វីព្រះយេហូវ៉ាជាព្រះនៃយើង បានធ្វើដូច្នេះចំពោះយើង?›។ អ្នកត្រូវឆ្លើយប្រាប់ពួកគេថា៖ ‹នេះគឺដោយសារអ្នករាល់គ្នាបានបោះបង់ចោលខ្ញុំ ហើយគោរពបម្រើដល់ព្រះដទៃនៅក្នុងស្រុកអ្នក។ ដូច្នេះ អ្នករាល់គ្នានឹងបម្រើជនជាតិដទៃនៅក្នុងស្រុករបស់ពួកគេវិញ›»។+
-