-
ការបំភ្លឺច្បាប់ ២៨:៤៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៨ ព្រះយេហូវ៉ានឹងបណ្ដាលឲ្យពួកសត្រូវមកច្បាំងនឹងអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ខ្លួនទៅជាអ្នកបម្រើពួកគេ។+ នៅពេលនោះ អ្នករាល់គ្នានឹងស្រេកឃ្លាន+ ហើយគ្មានសម្លៀកបំពាក់គ្រប់គ្រាន់ ព្រមទាំងខ្វះខាតអ្វីៗទាំងអស់។ លោកនឹងដាក់នឹមដែកនៅលើ ករបស់អ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាត្រូវបំផ្លាញចោល។
-
-
ការបំភ្លឺច្បាប់ ២៩:២៤, ២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ ពួកគេនិងប្រជាជាតិនានានឹងនិយាយថា៖ ‹ម្ដេចក៏ព្រះយេហូវ៉ាធ្វើដូច្នេះទៅលើស្រុកនេះ?+ តើអ្វីបណ្ដាលឲ្យលោកខឹងខ្លាំងដល់ថ្នាក់នេះ?›។ ២៥ រួចមក អ្នកទាំងនោះនឹងនិយាយថា៖ ‹នេះគឺដោយសារពួកគេបានបំពានកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ា+ជាព្រះនៃបុព្វបុរសពួកគេ ជាកិច្ចព្រមព្រៀងដែលលោកបានធ្វើជាមួយនឹងពួកគេ កាលដែលលោកបាននាំពួកគេចេញពីស្រុកអេហ្ស៊ីប។+
-
-
ប្រវត្តិហេតុទី២ ៧:២១, ២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ វិហារនេះនឹងទៅជាគំនរបាក់បែក។ ឯមនុស្សគ្រប់រូបដែលដើរឆ្លងកាត់វិហារនោះនឹងស្រឡាំងកាំង ហើយនឹកហួសចិត្ត+ ទាំងពោលថា៖ ‹ហេតុដូចម្ដេចបានជាព្រះយេហូវ៉ាធ្វើដូច្នេះចំពោះស្រុកនិងវិហារនេះ?›។+ ២២ រួចមក អ្នកទាំងនោះនឹងនិយាយថា៖ ‹នេះមកពីពួកគេបានបោះបង់ចោលព្រះយេហូវ៉ា+ជាព្រះរបស់ពួកគេ ជាព្រះដែលបាននាំបុព្វបុរសរបស់ពួកគេចេញពីស្រុកអេហ្ស៊ីបមក+ តែពួកគេបែរទៅរកព្រះឯទៀត ព្រមទាំងក្រាបគោរពនិងបម្រើព្រះទាំងនោះវិញ។+ ហេតុនេះហើយបានជាលោកនាំឲ្យពួកគេមានអន្តរាយយ៉ាងនេះ›»។+
-