បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ៤:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​បញ្ញត្តិ​និង​ការ​សម្រេច​ក្ដី​ទាំង​នោះ​ឲ្យ​បាន​ដិត​ដល់+ ព្រោះ​នោះ​នឹង​បង្ហាញ​ថា​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា+និង​ការ​យល់​ដឹង+នៅ​ចំពោះ​ប្រជា​ជាតិ​នា​នា ហើយ​ពេល​ពួក​គេ​ឮ​បញ្ញត្តិ​និង​ការ​សម្រេច​ក្ដី​ទាំង​នោះ ពួក​គេ​នឹង​សរសើរ​ថា​៖ ‹ប្រជា​ជាតិ​នេះ​ពិត​ជា​មាន​ប្រាជ្ញា​វាង​វៃ​និង​ការ​យល់​ដឹង​ជ្រៅ​ជ្រះ​មែន!›។+

  • ការបំភ្លឺច្បាប់ ៨:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ នោះ​សូម​ចាំ​ថា គឺ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ទេ ដែល​ឲ្យ​កម្លាំង​ដល់​អ្នក​រាល់​គ្នា​រក​បាន​ទ្រព្យ​សម្បត្តិ​ទាំង​នោះ+ ព្រោះ​លោក​បាន​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​ដែល​លោក​បាន​ស្បថ​នឹង​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា ដូច​ដែល​លោក​បាន​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ។+

  • យ៉ូស្វេ ១:៧, ៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ​«​សំខាន់​អ្នក​ត្រូវ​មាន​ចិត្ត​ក្លាហាន​ហើយ​រឹង​មាំ​ខ្លាំង​ក្លា ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​ច្បាប់​ទាំង​មូល​ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​ខ្ញុំ​បាន​បង្គាប់​ដល់​អ្នក កុំ​ខាន​ធ្វើ​តាម​ច្បាប់​ណា​មួយ​ឲ្យ​សោះ។+ យ៉ាង​នោះ អ្នក​អាច​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ក្នុង​គ្រប់​ការ​ទាំង​អស់។+ ៨ អ្នក​ត្រូវ​បន្ត​និយាយ​អំពី​ច្បាប់​ទាំង​នោះ។+ អ្នក​ត្រូវ​អាន​និង​រំពឹង​គិត​អំពី​ច្បាប់​ទាំង​នោះ*ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ឲ្យ​អ្នក​ធ្វើ​តាម​ច្បាប់​ទាំង​អស់​នោះ​យ៉ាង​ដិត​ដល់។+ បើ​អ្នក​ធ្វើ​ដូច្នោះ អ្នក​នឹង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា ហើយ​ជីវិត​របស់​អ្នក​នឹង​បាន​ជោគ​ជ័យ។+

  • បណ្ដាស្ដេចទី១ ២:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ កូន​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​កូន ដោយ​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​លោក ហើយ​កាន់​តាម​ច្បាប់​និង​បញ្ញត្តិ​របស់​លោក ថែម​ទាំង​គោរព​តាម​ការ​វិនិច្ឆ័យ និង​ធ្វើ​តាម​ការ​រំលឹក​របស់​លោក ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​ច្បាប់​ម៉ូសេ+ យ៉ាង​នោះ​កូន​នឹង​ទទួល​ជោគ​ជ័យ​ក្នុង​គ្រប់​ការ​ទាំង​អស់​ដែល​កូន​ធ្វើ ព្រម​ទាំង​គ្រប់​កន្លែង​ដែល​កូន​ទៅ។

  • ចម្រៀងសរសើរព្រះ ១០៣:១៧, ១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​និច្ច

      ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​លោក+

      ហើយ​លោក​បង្ហាញ​សេចក្ដី​សុចរិត​ដល់​កូន​ចៅ​របស់​ពួក​គេ​រហូត​ត​ទៅ+

      ១៨ រួម​ទាំង​អស់​អ្នក​ដែល​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​របស់​លោក+

      និង​អស់​អ្នក​ដែល​ធ្វើ​តាម​បង្គាប់​របស់​លោក​យ៉ាង​ដិត​ដល់។

  • លូកា ១១:២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៨ ប៉ុន្តែ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ទេ! គឺ​អស់​អ្នក​ដែល​ឮ​បណ្ដាំ​របស់​ព្រះ ហើយ​ធ្វើ​តាម ទើប​មាន​សុភមង្គល!​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក