-
អ្នកសម្រេចក្ដី ៣:៩-១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ពេលជនជាតិអ៊ីស្រាអែលស្រែករកព្រះយេហូវ៉ាឲ្យជួយ+ ព្រះយេហូវ៉ាបានតែងតាំងឲ្យមានអ្នកសង្គ្រោះម្នាក់។+ អ្នកនោះឈ្មោះអុតនាល+ជាកូនប្រុសកេណាស និងត្រូវជាក្មួយរបស់កាលែប។ ១០ ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាក៏មានឥទ្ធិពលទៅលើអុតនាល+ ហើយគាត់បានទៅជាអ្នកសម្រេចក្ដីរបស់ជនជាតិអ៊ីស្រាអែល។ ពេលគាត់ចេញទៅច្បាំង ព្រះយេហូវ៉ាបានប្រគល់គូសានរីសាថេមជាស្ដេចនៃតំបន់មេសូប៉ូតាមា*ទៅក្នុងកណ្ដាប់ដៃគាត់ បានជាគាត់អាចយកឈ្នះគូសានរីសាថេមបាន។ ១១ រួចទឹកដីនោះមានសេចក្ដីសុខសាន្តអស់រយៈពេល៤០ឆ្នាំ។ ក្រោយមក អុតនាលកូនប្រុសកេណាសបានទទួលមរណភាព។
-